ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល លើកអាទិភាព ១0 ចំណុច ដែលវិនិយោគិនគួររើសកម្ពុជាសម្រាប់បណ្តាក់ទុន
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ ដែលមានវិនិយោគិនប្រមាណ ៧០ ក្រុមហ៊ុនផ្សេងៗគ្នាចូលរួម បានគូសបញ្ជាក់ពីអាទិភាព ១០ចំណុច ដែលវិនិយោគិនគួរសិក្សា និងគួរជ្រើសរើសយកប្រទេសកម្ពុជា សម្រាប់បណ្ដាក់ទុនវិនិយោគរបស់ខ្លួន។
លោក ស៊ុន ចាន់ថុល បានបើកឱកាសដល់វិនិយោគិនដែលមកពី ៧០ក្រុមហ៊ុនផ្សេងៗគ្នា សាកសួរដោយផ្ទាល់នូវសំណួរនានាអំពីការវិនិយោគនៅកម្ពុជា ជាពិសេសគឺចំណុចអាទិភាព ក៏ដូចជាទីផ្សារក្នុងប្រទេសកម្ពុជាផងដែរ។
ជាក់ស្តែង លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីហេតុផលជាច្រើន ដែលវិនិយោគិនគួរជ្រើសយកកម្ពុជា សម្រាប់ការបណ្ដាក់ទុន។ ក្នុងនោះ លោកបានលើកឡើងពីអាទិភាព ១០ ចំណុច រួមមាន ទី១. ដោយផ្ដើមចេញពីកត្តាសុខសន្តិភាព, ទី២. ស្ថិរភាពនយោបាយ, ទី៣. កំណើនសេដ្ឋកិច្ច, ទី៤. ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ទី៥. ធនធានមនុស្ស, ទី៦. ហេដ្ឋារចនាសម្ព័ន្ធសង្គម, ទី៧. ច្បាប់វិនិយោគដែលមានភាពបើកចំហរជូនវិនិយោគិន, ទី៨. វេទិការដ្ឋាភិបាល និងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ទី៩. ស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងទី១០. ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម។
គួរបញ្ជាក់ថា វេទិកាធុរកិច្ចត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មចិន រួមសហការជាមួយសហភាពសហគ្រិនតំបន់ឈូងសមុទ្រពិសេស ក្វាងទុង-ហុងកុង-ម៉ាកាវ (GBA) ដើម្បីបញ្ជ្រាបផ្សព្វផ្សាយសក្ដានុពលរបស់ប្រទេសកម្ពុជាទៅវិនិយោគិនប្រមាណ ៧០ ក្រុមហ៊ុនផ្សេងៗគ្នាលើវិស័យជាច្រើន៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ