Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្មអន្តរជាតិកម្ពុជា​ សម្រេចបានទឹកប្រាក់ជាង ១២ ពាន់លានដុល្លារ នាត្រីមាសទី១ ឆ្នាំនេះ​

បានផុស

នៅ

នៅក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២៤ ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា សម្រេចបានជាង ​១២ ពាន់លានដុល្លារ ​កើនជាង ១១ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ខណៈ​ការនាំ​ចេញ​របស់​កម្ពុជា បាន​កើន​ ១៨ ​ភាគរយ​។ នេះ​បើយោងតាម​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយនៅថ្ងៃទី ​១០ ខែមេសា ឆ្នាំ ២០២៤​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាងស្ថិតិដដែលបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ ទំហំនៃការនាំចេញ-នាំចូលរបស់​កម្ពុជា​ជាមួយប្រទេសដៃគូអន្តរជាតិមានទឹកប្រាក់សរុប ១២,៤៩ ពាន់លានដុល្លារ ក្នុងនោះទំនិញ​កម្ពុជា​នាំចេញ ៦,២៦ ពាន់លានដុល្លារកើនឡើង ១៨ ភាគរយ ចំណែកទំនិញនាំចូលពីក្រៅប្រទេស ៦,២៣ ពាន់លានដុល្លារ កើនឡើង ៦,៤ ភាគរយ។​

​លោកបណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​មានប្រសាសន៍ថា ​សន្ទុះនៃការនាំចេញនៅដើមឆ្នាំ ​២០២៤ នេះ មិនមានសន្ទុះខ្លាំងណាស់ណានោះទេ ​ដោយសារ​តែទំ​ហំនៃការនាំចេញនៅឆ្នាំមុនខ្សោយ ប៉ុន្តែលោកថា អ្វីដែលជាសញ្ញាល្អ​ គឺយើងមើលឃើញថា ​ប្រទេស​ដែលទិញពីយើង​នាំចូលទំនិញយើងទៅច្រើនជាងមុន គឺប្រទេសនោះ គាត់មាន​ប្រាក់​ចំណូល​ច្រើន ខណៈសេដ្ឋកិច្ចសកលលោកចាប់ផ្ដើមមានសញ្ញាល្អប្រសើរ​ដែលធ្វើឱ្យកម្ពុជា​អាចនាំចេញបានច្រើនជាងមុន។ ប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជារួមាន អាមេរិក ចិន វៀតណាម ថៃ និង​ជប៉ុន​ជាដើម។

​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ​សម្រេចបានទឹកប្រាក់សរុប ៤៦,៨៣ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១,៩​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២២​។

​ក្នុងនោះ​ទំនិញ​កម្ពុជា​នាំចេញ​ ២២,៦៥​ ពាន់​លាន​ដុល្លារ កើន ១,៨ ​ភាគរយ និង​ការ​នាំចូល​មាន​ចំនួន ២៤,១៨ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៥ ​ភាគរយ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម