ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បញ្ជាក់ពេលវេលាដែល អ៊ីរ៉ង់ នឹងឲ្យខ្លួនភ្លក់រសជាតិវាយប្រហារសងសឹក
ព្រឹត្តិការណ៍បាញ់កម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំនៅទីក្រុងដាម៉ាសក្នុងប្រទេសស៊ីរីពីសំណាក់កងកម្លាំងអ៊ីស្រាអែលដែលរួមមានទាំងការស្លាប់បាត់បង់ជីវិតមេទ័ពកំពូលមួយរូបរបស់អ៊ីរ៉ង់កាលពីដើមខែមេសា កំពុងនាំឲ្យពិភពលោកបើកភ្នែកធំៗតាមដានស្ថានភាពក្ដៅបន្ថែមទៀតក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសច្បាស់ណាស់ថា អ៊ីរ៉ង់មិនទុកឲ្យអ៊ីស្រាអែលដេកលក់ស្រួលនោះឡើយ ពោលនឹងបើកការសងសឹកក្នុងពេលវេលាជាក់លាក់ណាមួយមិនខាន ។
យោងតាមមន្ត្រីយោធាអ៊ីស្រាអែលបានបញ្ជាក់ច្បាស់ៗប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ថា ច្បាស់ណាស់អ៊ីរ៉ង់មិនទុកឲ្យស្រាអែលជិះសេះលេងដៃនោះឡើយ ពោលរដ្ឋាភិបាលទីក្រុងតេហេរ៉ង់នឹងឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ភ្លក់ស្នាដៃសងសឹក បន្ទាប់ពីថ្ងៃទី១២ ខែមេសាខាងមុខនេះ ដើម្បីឲ្យអ៊ីស្រាអែលភ្លឺភ្នែកដែលហ៊ានបាញ់កម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់នៅស៊ីរី ។
អ៊ីស្រាអែលប៉ាន់ប្រមាណទៀតថា ឥឡូវនេះការសងសឹករបស់អ៊ីរ៉ង់មិនទាន់កើតមានឡើងនោះឡើយ ប៉ុន្តែអ្វីៗអាចនឹងមានការប្រែប្រួល រហូតដល់ក្រោយពិធីបុណ្យ Eid របស់ប្រជាជនមូស្លីមចប់សព្វគ្រប់នៅថ្ងៃទី១២ ខែមេសា ហើយកងទ័ពក៏គិតផងដែរថា រសជាតិវាយប្រហារណាមួយរបស់អ៊ីរ៉ង់នឹងកំណត់គោលដៅលើយោធា ឬទីតាំងយុទ្ធសាស្ត្រ មិនមែនទីតាំងស៊ីវិលនោះទេ ។
កាលពីថ្ងៃទី១ ខែមេសា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានប្រកាសថា ទីប្រឹក្សាយោធាអ៊ីរ៉ង់ ៧ រូបត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់ទីក្រុងតេហេរ៉ង់នៅក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរី រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohammad Reza Zahedi ផងដែរ ។ ទោះយ៉ាងណា រហូតមកទល់ពេលនេះ អ៊ីស្រាអែលមិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ណាមួយស្តីពីការទទួលខុសត្រូវចំពោះការវាយប្រហារតាមអាកាសនោះទេ ។
ចំណែកឯខាងភាគីអ៊ីរ៉ង់វិញក៏មិនទាន់ចេញវោហារសាស័ព្ទណាមួយពាក់ព័ន្ធនឹងការបញ្ជាក់របស់អ៊ីស្រាអែលនោះដែរ ប៉ុន្តែបែរជាដាក់ផ្ទាំងស៊ីបទៅកាន់សហរដ្ឋអាមេរិកថាជាអ្នកបើកដៃឲ្យអ៊ីស្រាអែល ទើបកងកម្លាំងរបស់លោក Netanyahu ថ្លើមធំហ៊ានបើកការវាយប្រហារមិនខ្លាចក្រែងយ៉ាងដូច្នេះ ។
គួរបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងនោះឡើយដែលមន្ត្រីអ្នកមុខអ្នកការរបស់អ៊ីរ៉ង់ត្រូវស្លាប់ក្រោមកណ្ដាប់ដៃអ៊ីស្រាអែលនោះ ពោលកាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងសង្កាត់មួយនៃទីក្រុងដាម៉ាសបានសម្លាប់ទីប្រឹក្សាជើងចាស់របស់កងឆ្មាំបដិវត្តអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរីគឺលោក Seyed Razi Mousavi ។
ទន្ទឹមនោះ ការវាយប្រហារស្រដៀងគ្នាលើអគារមួយកន្លែងក្នុងទីក្រុងដាម៉ាសកាលពីខែមករា ឆ្នាំ២០២៤ ក៏បានសម្លាប់ទីប្រឹក្សាអ៊ីរ៉ង់យ៉ាងតិច ៥ នាក់ផងដែរ ខណៈកាលពីខែមីនា ក៏មានការវាយប្រហារតាមផ្លូវអាកាសលើខេត្តយុទ្ធសាស្ត្រ Deir el-Zour ភាគខាងកើតប្រទេសស៊ីរីក្បែរព្រំដែនអ៊ីរ៉ាក់ ដោយបានសម្លាប់ទីប្រឹក្សាអ៊ីរ៉ង់ម្នាក់ទៀត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីស្រាអែល បាញ់មីស៊ីល ផ្តាច់ជីវិតកូនប្រុសនិងចៅៗ របស់មេក្រុមហាម៉ាស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព២២ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ