ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បាញ់មីស៊ីល ផ្តាច់ជីវិតកូនប្រុសនិងចៅៗ របស់មេក្រុមហាម៉ាស
មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសលោក Ismail Haniyeh បានបញ្ជាក់ថា កូនប្រុសរបស់គាត់ចំនួន៣នាក់ និងចៅ៤នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារអាកាស នៅជ្រោយហ្គាហ្សា។

លោក Haniyeh និយាយថា រថយន្តដែលកូនប្រុសរបស់គាត់កំពុងធ្វើដំណើរ គឺត្រូវមីស៊ីលបាញ់ចំនៅក្នុងជំរំ Al-Shati។ យ៉ាងណា ឧបទ្ទវហេតុនេះ នឹងមិនធ្វើឲ្យក្រុមហាម៉ាស ប្តូរលក្ខខណ្ឌក្នុងការចរចា ដែលមានគោលបំណងឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ឡើយ។
ដោយឡែក តាមការបញ្ជាក់ពីយោធាអ៊ីស្រាអែល, កូនប្រុសរបស់គាត់ គឺជាសមាជិកនៃកងទ័ពរបស់ក្រុមហាម៉ាស។ ពេលការវាយប្រហារកើតឡើង ពួកគេកំពុងធ្វើដំណើរជាលក្ខណៈគ្រួសារទៅកាន់ការប្រារព្ធពិធីបុណ្យ Eid ថ្ងៃទី១។

លោក Haniyeh បានប្រាប់ទូរទស្សន៍ Al Jazeera ថា កូនប្រុសទាំងបីរបស់គាត់មានឈ្មោះ Hazem, Amir និង Muhammad ខណៈសេចក្តីថ្លែងការណ៍ពីក្រុម ហាម៉ាស ក៏អះអាងដែរថា ចៅៗរបស់លោក Haniyeh ទាំង៤នាក់គឺមានឈ្មោះ Mona, Amal, Khaled និង Razan។
ត្បិតតែលោកទទួលបានដំណឹងដ៏សោកសៅនេះក៏ពិតមែន ប៉ុន្តែលោកបានប្រកាសថា សត្រូវពិតជាកំសាក ហើយពួកគេគិតខុសហើយដែលថា ហាម៉ាស នឹងចូលខ្លួនមកចរចានិងប្តូរលក្ខខណ្ឌនោះ។

សំណើចុងក្រោយដែលក្រុមហាម៉ាសកំពុងគិតគូរដើម្បីឈានដល់បទឈប់បាញ់នោះ គឺរួមមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន៤០នាក់ ដែលកំពុងត្រូវបានឃុំខ្លួននៅហ្គាហ្សា ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីន៩០០នាក់ ដែលកំពុងជាប់ពន្ធនាគារនៅអ៊ីស្រាអែល។
សូមបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងទេ ដែលសមាជិកគ្រួសាររបស់លោក Haniyeh ត្រូវបានសម្លាប់ក្នុងសង្គ្រាម ពោលគឺកូនប្រុសម្នាក់ទៀត ត្រូវបាត់បង់ជីវិតក្នុងខែកុម្ភៈ ចំណែកបងប្រុសនិងក្មួយប្រុសរបស់គាត់ ត្រូវគេសម្លាប់ក្នុងខែតុលា រួមទាំងចៅប្រុសម្នាក់នៅក្នុងខែវិច្ឆិកាផងដែរ។
គេនៅចាំបាន ខ្មាន់កាំភ្លើងក្រុមហាម៉ាស បានវាយប្រហារសហគមន៍ព្រំដែនភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយសម្លាប់មនុស្សប្រមាណ ១ ២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២៥០នាក់។ ជាការសងសឹក អ៊ីស្រាអែល បានសម្លាប់ប្រជាជនហ្គាហ្សាជាង ៣៣ ០០០នាក់វិញ ដែលភាគច្រើនជាជនស៊ីវិល៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?