Connect with us

ព័ត៌មានជាតិ

យោធិន​​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ “​សហគមន៍​២០​កុម្ភៈ​” ត្រូវយក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​​

បានផុស

នៅ

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​បញ្ជាក់ថា យោធិន​ដែល​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ “​សហគមន៍​២០​កុម្ភៈ​” ត្រូវយក​សំណាក​ទៅពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​បំផុត ប្រសិនបើ​មិន​អនុវត្ត ត្រូវអនុវត្ត​បទ​វិន័យ​របស់​កងយោធពល​ខេមរភូមិន្ទ និង​អនុក្រឹត្យ​ស្តីពី វិធានការ​ច​ត្តា​ឡី​ស័ក​ដើម្បី ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ធ្វើឡើង​តាមរយៈ​សេចក្តីណែនាំ​មួយ ដែល​កម្ពុ​ជាថ្មី​ទើប​ទទួលបាន​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តីណែនាំ​បញ្ជាក់ថា ដោយ​អនុវត្តតាម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​បង្ការ ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងដំណាក់កាល​នៃ​ព្រឹត្តិការណ៍ “​សហគមន៍​២០​កុម្ភៈ​” មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការដ្ឋាន​ទាំងអស់ ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​៥​ចំណុច ដែល​រួមមាន​៖

​ទី​១- គ្រប់​កងឯកភាព ទីតាំង​ឈរជើង​កងទ័ព និង​សាលា ជាពិសេស​បណ្តា​អង្គភាព​ដែលមាន​ទីតាំង នៅ​រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ រឹត​បន្តឹង​ការគ្រប់គ្រង កម្លាំង​ឱ្យបាន​ល្អ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូចជា​ការ​វាស់​កម្ដៅ​នៅ​គ្រប់​ច្រកចេញ​-​ចូល​អង្គភាព ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​បន្ទាយ រោង​បាយ បន្ទប់​ប្រជុំ ឬ​បន្ទប់ធ្វើការ រួម​នឹង​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​ការពារ ៣​កុំ របស់​រាជរដ្ឋាភិបាល​។​


​ទី​២- យោធិន​ដែល​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ “​សហគមន៍​២០​កុម្ភៈ​” ត្រូវយក​សំណាក​ទៅពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​បំផុត ក្នុងករណី​យោធិន​មិនបាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ នឹងត្រូវ​អនុវត្ត​បទ​វិន័យ​ទូទៅ​របស់​កងយោធពល​ខេមរភូមិន្ទ និង​អនុក្រឹត្យ​ស្តីពី​វិធានការ​ច​ត្តា​ឡី​ស័​ក្ត​ដើម្បី ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​
​ទី​៣- មិនត្រូវ​រើសអើង​ចំពោះ​អ្នក​ដែលមាន​ការសង្ស័យ​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​
​ទី​៤- គ្រប់​កងឯកភាព និង​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការដ្ឋាន ត្រូវ​ត្រៀមកម្លាំង​ទាំង​កម្លាំង​ជំនាញ និង​កម្លាំង​អន្តរាគមន៍ ដើម្បី​ត្រៀមលក្ខណៈ​ក្នុងករណី​មាន​បទ​បញ្ញា​។​
​ទី​៥- ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អ្នក ចំណាកស្រុក អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​បំផុត​ចំពោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក្ក និង​រួមគ្នា​ពង្រឹង​វិធានការ​ការពារ​ជំងឺ កូ​វីដ​-១៩ តាម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ការអំពាវនាវ​របស់​ក្រសួងសុខាភិបាល​។​

សូមបញ្ជាក់ថា មកដល់​ថ្ងៃនេះ ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19 ចំនួន​៥៦៨ នាក់​ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​៤៧៥ នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​៩៣ នាក់ ហើយ​រកឃើញ​ថ្មី​សម្រាប់​ថ្ងៃនេះ​មាន​ចំនួន​៣៥ នាក់ ក្នុងនោះ​មាន​ពាក់ព័ន្ធ​ករណី​ឆ្លង​សហគមន៍​២០ កុម្ភៈ ចំនួន​៣១ នាក់​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចាប់​អាណត្តិ​​​

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កងទ័ព​ស៊ូដង់​បើក​ការ​វាយលុក​ដ៏​ធំ​ដើម្បី​ដណ្តើម​យក​រដ្ឋធានី Khartoum វិញ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រាប់ជប៉ុនថា នៅអាស៊ាន កម្ពុជាបានយកចិត្តទុកដាក់លើស្ត្រីខ្លាំងជាងគេ

សន្តិសុខសង្គម១ ម៉ោង មុន

ឆ្មក់បង្រ្កាបទីតាំងឆ្នោតវៀតណាមក្នុងផ្សារ​កាប់គោ ឃាត់ខ្លួនមនុស្ស៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម