Connect with us

ព័ត៌មានជាតិ

អភិវឌ្ឍសេដ្ឋកិច្ច កុំបាច់ពន្យល់ទ្រឹស្ដីសេដ្ឋកិច្ច គឺធ្វើឱ្យប្រជាពលរដ្ឋមានបាន

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ពាក្យអភិវឌ្ឍសេដ្ឋកិច្ច កុំបាច់ពន្យល់ទ្រឹស្ដីសេដ្ឋកិច្ច ពាក្យសាមញ្ញ ថាធ្វើឱ្យប្រជាជនមានបានទៅ បានហើយ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី អញ្ជើញជាអធិបតីក្នុង​ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ភ្លើងមកដល់ ទឹកមកដល់ មានផ្លូវស្អាតដល់មូលដ្ឋាន ការធានាការបង្កើតការងារ ការបង្កើនចំណូលជូនប្រជាពលរដ្ឋជាមូលដ្ឋាន ទាំងនេះជាអ្វីដែលសម្ដេចធិបតីឧស្សាហ៍លើកឡើងថា ជាការអភិវឌ្ឍសេដ្ឋកិច្ច។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានបញ្ជាក់បន្ថែមថា៖ “មានន័យថា ម៉េច? ពាក្យអភិវឌ្ឍសេដ្ឋកិច្ច កុំបាច់ពន្យល់ទ្រឹស្ដីសេដ្ឋកិច្ច ពាក្យសាមញ្ញថា ធ្វើឱ្យប្រជាជនមានបានទៅ បានហើយ។ ប្រជាជនមានសិទ្ធសេរីភាព ប្រជាជនមានឱកាសរៀនសូត្រ មានឱកាសព្យាបាលជំងឺ មានឱកាសដើរហើយ មានជម្រើសក្នុងការរកការងារ បានការងារ បានចំណូលកាន់តែកើន ជីវភាពកាន់តែធូរធារ ពីមួយថ្ងៃទៅមួយថ្ងៃភូមិឃុំយើងកាន់តែរីកចម្រើន ហ្នឹងហើយដែលហៅការការអភិវឌ្ឍនោះ គឺរុញឱ្យដល់មូលដ្ឋាន រុញឱ្យដល់ប្រជាពលរដ្ឋ”។

សម្ដេចធិបតី មានប្រសាសន៍បន្តថា ចំណែកការរុញ ការអភិវឌ្ឍដែលយើងធ្វើនៅទីនេះ មិនមែនរោងចក្រនេះ នៅភ្នំពេញទេ។ បើសិននៅទីនេះគ្មានទឹក គ្មានភ្លើង គ្មានផ្លូវដឹកជញ្ជូន ប្រហែលរោងចក្រគិរីសួគ៌ អត់មកទីនេះទេ។ នេះហើយដែលយើងត្រូវរុញ ការអភិវឌ្ឍបន្តទៀត។ ឥឡូវ ខេត្តតាកែវ ជាខេត្តកសិកម្ម ទៅមុខយើងមានជម្រើសច្រើនមាន ទេសចរណ៍ ឧស្សាហកម្ម កសិឧស្សាហកម្មនៅទីនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ការអភិវឌ្ឍគឺ ពីជំនាន់ទៅមួយជំនាន់ កាន់តែមានបានច្រើនជាងជំនាន់មុនទៀត។ កុំឱ្យដូចជំនាន់ ប៉ុល ពត មានតាំងពីវត្តទៅជាកន្លែងចិញ្ចឹមសត្វ ពីមានសាលាទៅជារុះចោលខ្ទេច តែយើងច្នៃប្រឌិតពីសាលាតូចទៅសាលាធំ ពីវត្តតិចទៅកើនចំនួន ពីផ្លូវដីទៅជាផ្លូវកៅស៊ូ ពីប្រើចង្កៀងទៅជាប្រើអគ្គិសនី ពីព្រែកតូច ទៅជាព្រែកប្រវត្តិសាស្ត្រមួយសម្រាប់បម្រើប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា គិរីសួគ៌ (Kirisu) គឺជាកសិដ្ឋានរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល និងជាកសិដ្ឋានខ្នាតធំដំបូង​គេបង្អស់​នៅ​ក​ម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ ប្រកប​ដោយគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ។ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល បានចាប់ផ្តើម​ដំណើរកសិកដ្ឋាននៅចុងឆ្នាំ២០២០។

បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកបម្រើការងារចំនួន ១២៧នាក់ និង​មានស្នាក់ការកណ្តាលដែលស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ថែមពីលើក្រុមអ្នក​ជំនាញផលិត​កម្ម ប្រចាំកសិដ្ឋាននៅភ្នំតាម៉ៅ ខេត្តតាកែវ។ ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល បានសហការជាមួយដៃគូផ្គត់ផ្គង់បច្ចេកវិទ្យា និងបរិក្ខារល្បីបំផុតរបស់ប្រទេស អ៊ីស្រាអែល ដែលបានបញ្ចប់គម្រោងស្រដៀងគ្នាដោយជោគជ័យនៅទូទាំងអាស៊ី រួមមានគម្រោង នៅ​ប្រទេសចិន និងបង់ក្លាដេស ជាពិសេសនៅប្រទេសវៀតណាម ដែលបានជួយឱ្យក្រុមហ៊ុន TH True Milk ក្លាយជាក្រុមហ៊ុននាំមុខគេនៅទីនោះ។

បច្ចុប្បន្ននេះ កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗចំនួន៤ គឺកសិដ្ឋានគិរីសួគ៌ កសិដ្ឋានមូមូ កសិដ្ឋានក្នុងឧទ្យានជាតិឫស្សីត្រឹប និងកសិដ្ឋានអូម៉។ គិតត្រឹមខែមីនា ឆ្នាំ២០២៤នេះ កសិដ្ឋានទាំង៤ មានគោយកទឹកដោះចំនួន ១ ១៧៦ ក្បាល អាចផលិតទឹកដោះគោស្រស់ជាង ៥លាន​លីត្រ ក្នុងមួយឆ្នាំ ឬ ១៧ភាគរយ នៃតម្រូវការទឹកដោះគោស្រស់ក្នុង​ស្រុកជាង ៣០ លានលីត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម