Connect with us

ព័ត៌មានជាតិ

​កសិដ្ឋានទឹកដោះគោ គិរីសួគ៌ ​មានផែនការបង្កើនចំនួន​គោឱ្យដល់ ​៣ ពាន់ក្បាល ​ពង្រីកផលិតកម្មទឹកដោះគោ

បានផុស

នៅ

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌​បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ​១១ ខែមេសា ឆ្នាំ ២០២៤ ​ក្រោមវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

កសិដ្ឋានគិរីសួគ៌មានសមត្ថភាពផលិតទឹកដោះគោស្រស់បានជាង ១ ម៉ឺន ៣ ពាន់លីត្រក្នុងមួយថ្ងៃ​ និងផ្គត់​ផ្គង់​បានប្រមាណ ១៥ ភាគ​រយ​​​នៃចំណែកទីផ្សារកម្ពុជា។ នេះបើតាមការលើកឡើងរបស់​លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសម្ពោធកសិដ្ឋានគិរីសួគ៌នៅថ្ងៃទី ១១ ខែមេសា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កសិដ្ឋានគិរីសួគ៌ ជា​កសិដ្ឋាន​ខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប មានសមត្ថភាព​ផលិតទឹកដោះគោសុទ្ធស្រស់មានគុណភាពខ្ពស់ និងជំនួយផ្នែកអាហារូបត្ថម្ភ។

​កសិដ្ឋានគិរីសួគ៌មានចំនួនគោសរុបជិត ១ ពាន់ក្បាល (៩២៨) និងមានគម្រោង បង្កើនចំនួន​គោយក​ទឹក​ដោះឱ្យដល់ ៣ ពាន់ក្បាល ដើម្បីបង្កើនផលិត​កម្ម​ទឹកដោះគោស្រស់ និងផលិតផលទឹកដោះគោ ដោយ​វេចខ្ចប់ជាកញ្ចប់ដាក់ក្រដាសតូចៗ ​សម្រាប់​ផ្គត់ផ្គង់នៅតាមសាលារៀន។

កសិដ្ឋាន​គិរីសួគ៌មានរោងចក្រកែច្នៃទឹកដោះគោ និងយ៉ាអួរប្រកបដោយបច្ចេកវិទ្យាខ្ពស់លើផ្ទៃដីចំនួន ៣០០ ហិកតា ស្ថិតនៅភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។

បច្ចុប្បន្នកម្ពុជា មានកសិដ្ឋានផលិតគោយកទឹកដោះចំនួន ៤ គឺកសិដ្ឋានគិរីសួគ៌ កសិដ្ឋាន មូមូ កសិដ្ឋានឧទ្យានជាតិឬស្សីត្រឹប និងកសិដ្ឋានអូម៉។

គិតត្រឹមខែមីនា ឆ្នាំ ២០២៤ កសិដ្ឋានទាំង ៤ មានគោយកទឹកដោះចំនួន ១.១៧៦ ក្បាល ដែលអាចផលិតទឹកដោះគោស្រស់ ជាង ១៣ ពាន់លីត្រក្នុងមួយថ្ងៃ ​ស្មើនឹងជាង ៥ លានលីត្រក្នុង១ ឆ្នាំ ឬ ១៧ ភាគរយ នៃតម្រូវការទឹកដោះគោ​ស្រស់ក្នុងស្រុកជាង ៣០ លានលីត្រ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

Sokha Hotels

ព័ត៌មានពេញនិយម