Connect with us

ជីវិតកម្សាន្ដ

ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ

បានផុស

នៅ

បន្ទាប់ពី​ផ្ទុះ​ការ​រិះគន់​បាញ់​ចាក់​ស្រោច​ដូច​ទឹក​បាក់​ទំនប់​ពាក់ព័ន្ធ​រឿងរ៉ាវ​ថ្ងៃ​សង្ក្រាន្ត​នៅ​វិទ្យាល័យ​ព្រះសីហនុ​ខេត្ត​កំពង់ចាម ដែល​មាន​ការ​លើក​ឡើង​ថា គណៈ​គ្រប់គ្រង​សាលា​មិន​ឲ្យ​តម្លៃ និង​ប្រើ​កាយវិការ​ខ្វះ​សីលធម៌​ទៅ​លើ​ក្រុម​តន្ត្រី Hashtag band នោះ ពេលនេះ​ខាង​គណៈ​គ្រប់គ្រង​សាលា​បាន​ចេញ​សេចក្ដី​បំភ្លឺ​ជុំវិញ​ករណី​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សេចក្ដី​បំភ្លឺ​របស់​គណៈ​គ្រប់គ្រង​សាលា​វិទ្យាល័យ​ព្រះសីហនុ កាលពី​ថ្ងៃ​ទី ១០ ខែ​មេសា ចុះ​ហត្ថលេខា​ដោយ​លោក ផាវ សុខផល បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ ឬ បង្ហោះ​ចោទ​ប្រកាន់​ពី​សំណាក់​ក្រុម Hashtag band ដែល​និយាយ​ថា ខាង​គណៈ​គ្រប់គ្រង​មិន​ផ្តល់​តម្លៃ​ចំពោះ​ក្រុម​របស់​ខ្លួន​នោះ ខាង​សាលា​សូម​ធ្វើការ​បដិសេធន៍​ទាំងស្រុង ដោយហេតុ​ផល​ថា យើងខ្ញុំ​មិន​មាន​ចេតនា​មើលងាយ​សិល្បៈ​ដូច​ការ​លើក​ឡើង​របស់​គេហទំព័រ​ហ្វេស​ប៊ុក Hashtag band នោះ​ឡើយ។

យើងខ្ញុំ​សូម​ជម្រាប​សាធារណជន​មេត្តា​ជ្រាប​ថា ក្រុម Hashtag band ដែល​មក​ចូលរួម​ច្រៀង​នៅ​ក្នុង​កម្មវិធី​សង្ក្រាន្ត កាលពី​ល្ងាច​ថ្ងៃ​ទី ៨ ខែ​មេសា ឆ្នាំ ២០២៤ នោះ គណៈ​គ្រប់គ្រង​សាលា​សូម​បញ្ជាក់​,១.​មិន​បាន​ជួល ឬ អញ្ជើញ​ពួកគាត់​មក​ចូលរួម​សម្តែង​ទេ ហើយ​ពួកគាត់​ក៏​មិន​បាន​មក​សុំ​ការ​អនុញ្ញាត​ពី​គណៈ​គ្រប់គ្រង​សាលា​ផ្ទាល់​ដែរ។ ២.​ដោយ​សេចក្ដី​ស្រលាញ់​សិល្បៈ និង​ការ​យោគយល់ គណៈ​គ្រប់គ្រង​សាលា​មិន​បាន​ឃាត់ឃាំង​ពួកគាត់​សម្តែង​ទេ ទាំង​ដែល​ពួកគាត់​មិន​ឲ្យ​តម្លៃ​មក​លើ​គណៈ​គ្រប់គ្រង​សាលា​បន្តិច​សោះ។ ៣.​អំឡុង​ពួកគាត់​កំពុង​រៀបចំ​សម្តែង ខ្ញុំបាទ ក្នុង​នាម​ជា​នាយក​សាលា ក៏បាន​ព្យាយាម​សូម​សំណូមពរ​ក្រុមការងារ​របស់ Hashtag band ស្ងាត់ៗ នៅ​ខាងក្រោយ​ឆាក​ពីរ​ដង​រួចមក​ហើយ ដោយ​សុំ​ឲ្យ​ពួកគាត់​សម្តែង​តែ ៣ បទ បាន​ហើយ ដោយ​ហេតុ​ថា ខកខាន​កម្មវិធី​របស់​សាលា​ដែល​បាន​គ្រោងទុក ប៉ុន្តែ​ពួកគាត់​នៅតែ​ចចេស​ចង់​សម្តែង ៦ បទ ដោយ​មិន​ឲ្យ​តម្លៃ​លើ​កម្មវិធី​សង្ក្រាន្ត​វិទ្យាល័យ​យើង។ ដូច្នេះ​ហើយ ទើប​នាយករង​សាលា​ដែល​ជា​គណៈកម្មការ​កាន់​កម្មវិធី​ប្រកាស​សុំ​ការ​អធ្យាស្រ័យ​ពី​ពួកគាត់​ម្តង​ទៀត ឲ្យ​សម្តែង​តែ ៣ បទ បាន​ហើយ។

សេចក្ដី​បំភ្លឺ បាន​ចាត់​ទុក​ថា ការ​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ក្រុម Hashtag band ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​កិត្តិយស​កេរ្តិ៍ឈ្មោះ​គណៈ​គ្រប់គ្រង​សាលា​វិទ្យាល័យ​ព្រះសីហនុ​នៅ​ក្នុង​សង្គម ពិសេស​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​យល់​ច្រឡំ​រហូត​មាន​ការ​ជេរ​ប្រមាថ​តាមរយៈ​បណ្ដាញ​សង្គម​យ៉ាង​ធ្ងន់ធ្ងរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម