Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត៖ កម្ពុជាគ្មានមហិច្ឆតាទៅបង្កើតសង្គ្រាមជាមួយប្រទេសណាមួយឡើយ

បានផុស

នៅ

កម្ពុជាគ្មានមហិច្ឆតាទៅបង្កើតសង្ក្រាមជាមួយប្រទេសណាមួយឡើយ ផ្ទុយទៅវិញ កម្ពុជាមានតែខិតខំពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ប្រទេសទាំងអស់។ នេះជាថ្លែងរបស់សម្ដេច ហ៊ុន ម៉ាណែត ចេញពីស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ នាព្រឹកថ្ងៃនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាគ្មានពេលទៅឈ្លោះជាមួយបរទេសណាឡើយ ព្រោះកម្ពុជា ជាប់ដៃរក្សាសន្តិភាពផ្ទៃក្នុងជាតិខ្លួនឯង ដើម្បីធានាបាននូវការអភិវឌ្ឍដ៏រីកចម្រើនតទៅមុខទៀត។ សម្ដេចធិបតី ថ្លែងដូច្នេះថា៖ «ប្រទេសកម្ពុជា គ្មានបង្កើតសត្រូវជាមួយប្រទេសណាទេ យើងប្រកាន់ជំហរមិត្តជាមួយគ្រប់ប្រទេសទាំងអស់ ហើយគ្មានយកប្រទេសណាជាសត្រូវ​ យើងសហការរស់ជាមួយគ្នាដោយសុខដុមនីយកម្ម»

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយអន្តរជាតិរបស់កម្ពុជា គឺបង្កើតទំនាក់ទំនងជាមិត្តភាពជាមួយប្រទេសលើពិភពលលោកទាំងអស់ ពោល គឺកម្ពុជាមិនយកប្រទេសណាជាសត្រូវឡើយ។ សម្ដេចធិបតី បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា បាននិងកំពុងខិតខំធ្វើយ៉ាងណាកុំឱ្យតែផ្ទុះសង្គ្រាមផ្ទៃក្នុងខ្លួនឯង ជាការប្រសើរពេកហើយ គ្មានពេលទៅធ្វើសង្ក្រាមជាមួយប្រទេសណាទេ។

សម្ដេចធិបតី គូសបញ្ជាក់ដូច្នេះថា៖ «កម្ពុជា គ្មានមហិច្ឆតា ឬគ្មានគោលបំណងយកប្រទេសខ្លួនឯងទៅសង្គ្រាមជាមួយប្រទេសណា ទោះបីក្នុងសង្គ្រាមការទូត សង្គ្រាមសេដ្ឋកិច្ច ឬមួយសង្គ្រាមប្រដាប់អាវុធ គឺយើងគ្មានទេ មានតែខិតខំពង្រឹងនូវចំណងមិត្តភាពរបស់យើង»។ ដោយឡែក លើបញ្ហាព្រំដែន ត្រូវបានសម្ដេចធិបតី បញ្ជាក់ថា កម្ពុជា បានខិតខំដោះស្រាយដោយសន្តិវិធីជាមួយប្រទេសជិតខាងកម្ពុជា តាមលក្ខណៈបច្ចេកទេស ហើយជាមួយគ្នានេះ កម្ពុជា ក៏បានរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីប្រយោជន៍សេដ្ឋកិច្ចរួម ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៣ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម