Connect with us

ព័ត៌មានអន្ដរជាតិ

លោក ចូ បៃដិន ចេញមុខធានាការពារអ៊ីស្រាអែល បើអ៊ីរ៉ង់ ហ៊ានវាយប្រហារ

បានផុស

នៅ

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្តរឹងដូចដែកថែប​របស់​អាមេរិក ដើម្បីការពារ​អ៊ីស្រាអែល ​ក្នុង​ករណី​សម្ព័ន្ធមិត្តមួយនេះ ​ត្រូវ​វាយ​ប្រហារ​ដោយ​អ៊ីរ៉ង់ឬចចលនាប្រដាប់អាវុធដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន (រូបថត៖ ស្ថានទូតអាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ AFP នៅថ្ងៃព្រហស្បតិ៍ទី១១ខែមេសា ប្រធានាធិបតីអាមេរិក ​បានបង្ហាញក្តីបារម្ភជាពិសេសថា អ៊ីរ៉ង់កំពុងគំរាមសងសឹកមិនញញើតដៃ ប្រឆាំងអ៊ីស្រាអែលចំពោះការវាយប្រហារលើស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងរដ្ឋធានីប្រទេសស៊ីរី កាលពីរាត្រីថ្ងៃទី១ខែមេសា។

ក្នុងសន្និសីទកាសែតនៅខាងក្រៅជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នាទីក្រុងវ៉ាស៊ីនតោន, លោក បៃដិន អះអាងថា “ខ្ញុំបានបញ្ជាក់ទៅកាន់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ថា សហរដ្ឋអាមេរិក នៅតែរក្សាការប្តេជ្ញាចិត្តរឹងដូចដែកថែប ចំពោះសន្តិសុខរបស់អ៊ីស្រាអែល ប្រឆាំងរាល់ការគំរាមកំហែងពី អ៊ីរ៉ង់ និងកងកម្លាំងដែលខ្លួនគាំទ្រ”។

(រុបថត៖ AFP)

ថ្មីៗនេះ អ៊ីរ៉ង់បានគំរាមមិនដាច់ពីមាត់សងសឹកអ៊ីស្រាអែល បន្ទាប់ពីការវាយឆ្មក់លើស្ថានកុងស៊ុលនៅទីក្រុងដាម៉ាស ដែលបានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ចំនួន៧នាក់ រួមទាំងមេទ័ពកំពូលមួយរូបឈ្មោះ Mohammad Reza Zahedi ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល មិនទទួលស្គាល់ថា នេះជាទង្វើរបស់ខ្លួនឡើយ។

ក្នុងជំនួបជាមួយប្រធានាធិបតីស៊ីរី Bashar al-Assad កាលពីថ្ងៃទី៨ខែមេសា, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានប្រកាសថា ប្រទេសនេះនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើអ៊ីស្រាអែល ខណៈមុននេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បញ្ជាក់ដែរថា ការដាក់ទណ្ឌកម្មប្រឆាំងអ៊ីស្រាអែល គឺចៀសមិនរួចឡើយ។

(រូបថត៖ US News)

ជុំវិញរឿងនេះ យោងតាមមន្ត្រីយោធាអ៊ីស្រាអែលបានបញ្ជាក់ច្បាស់ៗទៅទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ថា ទីក្រុងតេហេរ៉ង់ នឹងបើកការសងសឹករដ្ឋាភិបាលអ៊ីស្រាអែល ក្រោយថ្ងៃទី១២ ខែមេសាខាងមុខនេះឯង។

អ៊ីស្រាអែលប៉ាន់ស្មានទៀតថា ឥឡូវនេះការសងសឹករបស់អ៊ីរ៉ង់ មិនទាន់អាចកើតឡើងបានឡើយ ប៉ុន្តែអ្វីៗអាចប្រែប្រួល រហូតដល់ចប់ពិធីបុណ្យ Eid ហើយការវាយប្រហារណាមួយរបស់អ៊ីរ៉ង់ ច្បាស់ណាស់នឹងកំណត់គោលដៅលើយោធាឬទីតាំងយុទ្ធសាស្ត្រ ជាក់ជាមិនខាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីរ៉ង់ អួតមានមីស៊ីល៨ប្រភេទ អាចកម្ទេច អ៊ីស្រាអែល បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម