ព័ត៌មានជាតិ
រាជរដ្ឋាភិបាលសម្រេចបិទសាលារៀន នៅភ្នំពេញ និងខេត្តកណ្តាលពីរសប្តាហ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបិទសាលារៀននៅភ្នំពេញ និងខេត្តកណ្តាល ចំនួនពីរសប្តាហ៍តាមការស្នើសុំរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាតាមរយៈសារបន្ទាន់មុននេះ។

សម្តេចបានលើកឡើងថា ការបិទនេះគឺត្រូវបិទទាំងសាលាឯកជន និងសាលារដ្ឋ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ខណៈសេចក្តីប្រកាសផ្លូវការនឹងត្រូវធ្វើឡើងនៅបន្តិចទៀតនេះ។ ជាមួយគ្នានេះដែរសម្តេចបានអំពាវនាវដល់បងប្អូនដែលត្រូវរៀបមង្គលការទាំងឡាយប្រសិនបើអាចពន្យាបានគឺសុំពន្យា ប្រសិនបើមិនអាចពន្យាបានទេ សុំកាត់បន្ថយចំនួនមនុស្សឱ្យមកនៅតិចបំផុត តាមដែលអាចធ្វើទៅបាន ខណៈនេះគឺជាវិធានការដើម្បីឆ្លើយតបទៅនឹងការឆ្លងរីករាលដាលកូវីដ១៩ ដែលមកដល់ពេលនេះ ទំហំប្រតិបត្តិការរបស់យើងកាន់តែធំឡើងៗ ហើយមុខសញ្ញាដែលត្រូវគ្រប់គ្រងកាន់តែច្រើន។
“ដូច្នេះអ្នកដែលត្រូវរៀបការកូន ខ្ញុំព្រះករុណាពិតជាមានការយល់នូវការលំបាកចំពោះការរើសពេលវេលាក្នុងការរៀបអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី។ដូច្នេះនៅសល់ពេលវេលា បើសិនអាចពន្យាបានគឺពន្យា ប៉ុន្តែបើមិនអាចពន្យាបានទេក៏សុំមេត្តា កាត់បន្ថយមនុស្សចូលរួម ដើម្បីរក្សានូវវិធានការសុខាភិបាល នោះគឺរក្សាគម្លាតសុវត្ថិភាព “។ សម្តេចបន្ថែម។
សម្តេចបានអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ទាំងឡាយក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សុំធ្វើកិច្ចសហការ ដែលក្នុងនោះមានអ្នករត់តាក់ស៊ី រត់ម៉ូតូឌុប និងអ្នករត់ម៉ូតូកង់បី ងសុំមកយកសំណាក រួចហើយបន្តធ្វើចត្តាឡីស័ក ។ សម្តេចបានសុំការអង្វរករចំពោះអ្នករស់នៅរាជធានីភ្នំពេញ បើមិនមានការចាំបាច់ទេ កុំចេញខាងក្រៅផ្ទះ ដើម្បីជៀសវាងការឆ្លងរីករាលដាលដែលយើងមើលមិនឃើញ។
ស្តាប់ប្រសាសន៍សម្តេច៖

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត