ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីលបំផ្លាញរោងចក្រថាមពលធំបំផុតរបស់ទីក្រុងកៀវ
ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលកម្ទេចរោងចក្រផលិតថាមពលដ៏ធំបំផុតនៅក្រុងកៀវ ខណៈដែលលោកប្រធានាធិបតី Volodymyr Zelensky បានចោទប្រកាន់លោកខាងលិចថា កំពុងបិទភ្នែកបិទច្រមុះចំពោះតម្រូវការប្រព័ន្ធខែលការពារដែនអាកាសបន្ថែមទៀតរបស់អ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១២ ខែមេសានេះ ។
រុស្សីបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកសរុបចំនួន ៨២ គ្រឿង រួមទាំងមីស៊ីល Kinzhal ផងនោះ ប៉ុន្តែក្នុងចំណោមនោះ អ៊ុយក្រែនក៏បាញ់ទម្លាក់មីស៊ីលដែលហោះចូលមកចំនួន ១៨ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៣៩ គ្រឿងផងដែរ ។
ទោះបីជាយ៉ាងណាមិនមានអ្នកស្លាប់ និងរបួសទេ ហើយការវាយប្រហារនេះក៏មិនបានបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់រដ្ឋធានីកៀវរបស់អ៊ុយក្រែន ឬតំបន់ផ្សេងទៀតដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Trypilska TPP នោះដែរ ។
ស្របពេលនឹងការកើនឡើងនៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនេះដែរ លោក Zelensky បានចោទប្រទេសជិតខាងអឺរ៉ុបទាំងអស់ និងដៃគូផ្សេងទៀតថា បានបិទភ្នែលធ្វើជាមើលមិនឃើញពីតម្រូវការនៃប្រព័ន្ធការពារដែនអាកាសដ៏សំខាន់របស់អ៊ុយក្រែន ទើបបានជាអនុញ្ញាតឲ្យរុស្ស៊ីបន្តធ្វើការវាយលុកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនយ៉ាងដូច្នេះ ។
គួរបញ្ជាក់ថា ក្នុងភ្លើងសង្គ្រាមរយៈពេលជាង ២ ឆ្នាំមកនេះ រុស្ស៊ីបានដាក់គោលដៅវាយប្រហារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនក្នុងការប៉ុនប៉ងបំបែកបណ្តាញថាមពលរបស់ប្រទេសនេះ និងបង្កការលំបាកដល់ប្រជាជនអ៊ុយក្រែនមិនឲ្យមានអគ្គិសនី កម្ដៅ ទឹក និងរបស់របរប្រើប្រាស់ផ្សេងទៀតជាដើម ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ