Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនាំគ្នាសម្រុកចូលក្នុងព្រៃកាប់រំលំដើមសំរង នៅតំបន់អូរចាដង់យ៉ល ខេត្តរតនគិរី

បានផុស

នៅ

ប្រជាពលរដ្ឋជាច្រើននាក់ ដែលនាំគ្នាទៅរកអាស្រ័យផលផ្លែសំរងបានឲ្យដឹងថា នាពេលថ្មីៗនេះ មានជនជាតិវៀតណាមជាច្រើននាក់ បានសម្រុកចូលក្នុងទឹកដីខ្មែរដោយខុសច្បាប់តាមច្រករបៀងមួយចំនួន តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទឹក​ដីស្រុកតាវែង និងស្រុកអណ្តូងមាស ដើម្បីចូលមករំលំដើមសំរងព្រៃ ធ្វើសកម្មភាពទាំងយប់ ទាំងថ្ងៃ ដើម្បីយកផ្លែដឹកចូលទៅប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរខេត្តរតនគិរី ជួយទប់ស្កាត់ជនជាតិវៀតណាម ដែលចូលកាប់រំលំដើមសំរង រើសយកផ្លែ នៅក្នុងតំបន់អូរចាដង់យ៉ល ក្នុងភូមិសាស្ត្រតំបន់កន្ទុយនាគ។

ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថា ការចូលកាប់ដើមសំរង រើសយកផ្លែនេះដែរ អាចមកពីភាពធូររលុងរបស់អាជ្ញាធរសមត្ថកិច្ច។

ប្រជាពលរដ្ឋប្រាប់ថា កន្លែងខ្លះជនជាតិខ្មែរ ជាអ្នកកាប់រំលំ និងកន្លែងខ្លះទៀតជនជាតិវៀតណាមជាអ្នកកាប់រំលំ ដោយប្រើរណាយន្តទំនើប មិនឭសំលេងមកក្រៅ។ មិនតែប៉ុណ្ណោះជនជាតិវៀតណាម ជាអ្នកប្រមូលទិញក្នុងព្រៃរួចដឹកឆ្លងដែនកាត់ តាមប៉ុស្តិ៍កន្ទុយនាគ ដែលទីផ្សារនៅប្រទេសវៀតណាមកំពុងត្រូវប៉ាន់យ៉ាងខ្លាំង។

ទាក់ទងបញ្ហាជនជាតិវៀតណាមសម្រុកចូលមកកាប់រំលំដើមសំរង បំផ្លាញធនធានធម្មជាតិនៅចំណុចអូរចាដង់យ៉ល រហូតដល់តំបន់កន្ទុយនាគ សារព័ត៌មានយើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានទាក់ទងទៅលោក ស៊ូ សិរី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី បានបញ្ជាក់ថា រដូវប្រមូលផលផ្លែសំរ៉ង ប្រជាពលរដ្ឋខ្មែរ ទៅបេះនិងអង្រួនរើសយកផ្លែ។

ប៉ុន្តែជនជាតិវៀតណាមចូលមកពួកគាត់ជាឈ្មួញកណ្តាលទិញទៅលក់បន្ត លោកមិនបានបញ្ជាក់ប្រាប់ថា តើជន​ជាតិវៀតណាម ដែលចូលមកដីខ្មែរខុសច្បាប់នោះ ត្រូវច្បាប់ ឬខុសច្បាប់យ៉ាងណានោះទេ។

គួរបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ មានជនជាតិវៀតណាមចំនួន២៦នាក់ និងគ្រឿងចក្រជាច្រើនគ្រឿង ធ្វើសកម្មភាព​ជីករ៉ែមាសនៅភូមិសាស្ត្រស្រុកតាវែង «កន្ទុយនាគ» ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាប លុះរដូវប្រមូលផលផ្លែ​សំរង មានជនជាតិវៀតណាមចូលមកតំបន់នេះ ដោយគ្មានការត្រួតពិនិត្យពីសមត្ថកិច្ចប្រចាំការទីនោះឡើយ៕

អត្ថបទ៖ វុទ្ធ ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៤ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២១ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៥០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម