Connect with us

ព័ត៌មានជាតិ

ព្រឹត្ដិការណ៍សង្ក្រាន្ដ រុនតាឯកតេជោសែន បង្ហាញពីវប្បធម៌ខ្មែរ និងសាមគ្គីភាពរវាងប្រជាជន និងប្រជាជន

បានផុស

នៅ

ក្រុមហ៊ុន Agent21 Globl សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ក្រុងរុនតាឯកតេជោសែន ដើម្បីបង្ហាញនូវវប្បបធម៌ប្រពៃណី និងការសាមគ្គីគ្នាក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សង្ក្រាន្តក្រុងរុនតាឯកតេជោសែននេះ ធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នេះ ស្ថិតនៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី លី ចាន់រស្មីអគ្គនាយិកាក្រុមហ៊ុន Agent21 Globl ដែលជាអ្នករៀបចំសង្ក្រាន្ដក្រុងរុនតាឯកតែជោសែន បានបញ្ជាក់ថា ការបង្កើតនៅព្រឹត្តិការណ៍សង្ក្រាន្តក្រុងរុនតាឯកនេះ គោលបំណងបង្ហាញពីវប្បធម៌អរិយធម៌ប្រពៃណីដូនតាខ្មែរ ក៏ដូចជាការបង្ហាញពីការសាមគ្គីភាពរវាងប្រជាជន និងប្រជាជន បង្ហាញនូវវប្បធម៌ប្រពៃណី នាពេលចូលឆ្នាំខ្មែរ ដល់យុវជនឱ្យបានស្គាល់នូវតម្លៃដ៍ថ្លៃថ្លារបស់ជាតិ។ ជាពិសេស បង្កើតក្ដីសប្បាយដល់ប្រជាពលរដ្ឋ ដោយមានការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅរស់នៅក្នុងទីក្រុងដែលទើបបង្កើតថ្មីនេះ ព្រមទាំងរៀបចំធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរណ៍ទៅកម្សាន្ត និងស្គាល់ទីក្រុងរុនតាឯកតេជោសែនកាន់តែច្រើន ងាយស្រួលបង្កើតការងារឱ្យប្រជាពលរដ្ឋផងដែរ។

លោកស្រីបន្តថា នៅក្នុងសង្ក្រាន្ដរុនតាឯកតេជោសែន មានកម្មវិធីកម្សាន្ដជាច្រើន ដែលប្រជុំដោយវប្បធម៌ប្រពៃណីដូនតាខ្មែរគ្រប់ទម្រង់ ដូចជា ការលែងល្បែងប្រជាប្រិយ វាយក្អម លោតបាវ ល្ងោនស្បែកធំ ល្ងោនបាសាក់ ការល្បែងសិល្បៈ រាំកម្សាន្ដ បង្ហាញម៉ូតសំលៀកបំពាក់ខ្មែរ ការដង្ហែក្បួនទេវតាឆ្នាំថ្មី។ ព្រមទាំងកម្មវិធីកម្សាន្ដជាច្រើនទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ដ និងសប្បាយរីករាយនាពេលចូលឆ្នាំថ្មីនេះ ក្រោយពីពួកគាត់បានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅទីនោះ ដែលនេះជាប្រវត្ដិសាស្ដ្ររបស់ក្រុងរុនតាឯកតេជោសែន។ ​​​​​​​លោកស្រីថា នឹងបន្ដរៀបចំសង្ក្រាន្ដនេះ នាឆ្នាំក្រោយទៀត។

លោក អ៊ុង សោភ័ណ្ឌ នាយករងរដ្ឋបាលខេត្ដសៀមរាប មានឱ្យដឹងថា ក្រោមកិច្ចសហការរវាងក្រុមហ៊ុនAgent21 Global និងអាជ្ញាធរស្រុក ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ជាការញ៉ាំងឱ្យមានភាពសប្បាយនៅ តាមមូលដ្ឋាន។ ជាពិសេស ក្រុងរុនតាឯកតេជោសែន ដែលជាទីក្រុងគំរូ ក្រោមកិច្ចអភិវឌ្ឍន៍ប្រកបដោយការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការកែប្រែតំបន់នេះទៅជាទីក្រុងទំនើប និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងដើម្បីចូលរួមផ្សព្វផ្សាយពីវប្បធម៌ប្រពៃណី ដែលជាអត្តសញ្ញាណជាតិខ្មែរ និងចូលរួមលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលរាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋទៅទុកចោលដូចក្រុមជនអគតិមួយចំនួនបាលើកឡើងនោះទេ។

លើសពីនេះ ក្រុងរុនតាឯកតេជោសែន មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង មានប្រជាជនរស់នៅច្រើនកុះករ មានការជួបជុំសាមគ្គីគ្នា។ ទន្ទឹមនេះ លោកក៏បានអំពាវដល់ប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀត ទៅចូលរួមកម្សាន្ដនៃព្រឹត្ដិការណ៍សង្ក្រាន្ដក្រុងរុនតាឯកតេជោសែន ដើម្បីឱ្យបានស្គាល់ទឹកដីនៃទីក្រុងរុនតាឯកតេជោសែន មានការអភិវឌ្ឍន៍បែបណា៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម