Connect with us

ព័ត៌មានជាតិ

អ្នកក្រុង​បាត់ដំបង​ នៅរក្សាទម្លាប់និមន្តព្រះសង្ឃប្រោះព្រំទឹកតាមមុខផ្ទះមុនថ្ងៃចូលឆ្នាំ

បានផុស

នៅ

នៅ​​មុន​ថ្ងៃ​ចូលឆ្នាំ​ចន្លោះ​ពី ៣ ទៅ ៤ ថ្ងៃ ​គណៈកម្មាការអាចារ្យនៅ​តាម​បណ្ដា​វត្ត​មួយ​ចំនួន​ក្នុងក្រុង​បាត់ដំបង បាន​ដើរ​ជម្រាប​ជូន​ដល់​ពលរដ្ឋរស់នៅក្នុងភូមិឲ្យ​ត្រៀមទឹក​នៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បី​រង់​ចាំ​ព្រះ​សង្ឃ​ដែលបានចាត់តាំង​ដោយ​គណៈកម្មការ​វត្ត និមន្ត​តាម​ផ្ទះដើម្បី​ប្រោះព្រំទឹក កាត់គ្រោះ​ចង្រៃ លើក​រាសី​ពីឆ្នាំចាស់​ឈានចូលឆ្នាំថ្មីឲ្យ​មាន​សិរីសួស្តី មុន​ឈាន​ចូល​ថ្ងៃ​ចូលឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​បាន​លើកឡើ​ងប្រហាក់ប្រហែលគ្នា​ថា ជា​រៀងរាល់ឆ្នាំ​​មុន​ថ្ងៃចូល​ឆ្នាំ​ប៉ុន្មាន​ថ្ងៃ​ មាន​លោក​តាអាចារ្យ​បាន​ដើរ​ជូនដំណឹងដល់​អ្នកភូមិឲ្យ​ត្រៀមទឹក​តាម​មុខផ្ទះរៀងៗខ្លួន ដើម្បី​ទទួលការ​ប្រោះព្រំទឹកពី​ព្រះសង្ឃ​ឲ្យ​មាន​សិរី​សួស្តី លើករាសី កាត់​គ្រោះ​ចង្រៃទាំងពួងពីឆ្នាំចាស់មុនថ្ងៃចូលឆ្នាំថ្មី។

ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា «ការធ្វើពិធីនេះ​មិន​តម្រូវ​បច្ច័យ ឬ​សម្ភារៈ​អ្វីក្រៅពី​មានទឹក និង​ទៀន​ធូប​នោះ​ទេ​ ហើយ​ចំពោះ​បច្ច័យ​យើង​ប្រគេន​លោក​ប៉ុន្មាន​​ក៏បាន​ដែរ តាម​សទ្ធា​រៀង​ៗ​ខ្លួនដើម្បី​កើត​ជា​ប្រយោជន៍​ផលបុណ្យ»។

បើតាមប្រភពពី​អាជ្ញាធរ​មូលដ្ឋាន​ ពិធី​នេះអ្នកភូមិ​តែង​ប្រតិបត្តិរាល់ឆ្នាំ។ ​មុន​នឹង​ធ្វើ​អ្នក​ភូមិ​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជា​មុន​ ហើយ​អាជ្ញាធរ​ធ្វើការ​ទំនាក់ទំនង​ទៅគណៈកម្មការអាចារ្យវត្ត ដើម្បីចាត់ចែងព្រះសង្ឃ​និមន្តតាមផ្ទះដើម្បីប្រោះព្រំទឹក ​ហើយក៏មិនតម្រូវឲ្យ​យកបច្ច័យដែរគឺតាម​សទ្ធាតែប៉ុណ្ណោះ»។

បើតាម​​ព្រឹទ្ធាចារ្យ ពុទ្ធ សំរិទ្ទ ការនិមន្តដើរ​តាមគេហដ្ឋាន​ប្រោះ​ព្រំ​ទឹកតាម​ផ្ទះ​អ្នក​ស្រុក​ គឺជាទំនៀមទម្លាប់តាំង​ពី​ដូនតា ដើម្បី​កាត់គ្រោះលើករាសី មិនមែន​ចេះតែធ្វើតាម​នឹក​ឃើញទេ​ ហើយក៏ត្រូវ​មានការ​ចាត់ចែង​ពី​គណៈកម្មការ​អាចារ្យវត្ត​បាន​ត្រឹមត្រូវ​ដែរ។

លោកបន្ត​ថា ពិធីនេះ​មិនខុស​ពីការដើរ​សម្តែង​របាំត្រុដ​តាមផ្ទះ​នោះដែរ។ នេះ​ជាទំនៀម​ទម្លាប់​ពីដូនតា​ បើអ្នកណាមិន​ធ្វើក៏មិនមាន​អីខុស​ដែរ​ តែអ្នក​ភូមិណា​ដែល​បាន​ប្រតិបត្តិ គេ​នឹង​មាន​សិរីសួស្តី​ក្នុង​គ្រួសារ ប្រកបរបរ​កសិកម្មបាន​ទិន្នផលល្អ​៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម