Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋាន​ក្នុងស្រុក​ទឹកឈូ​ ត្រៀម​រួចរាល់​សម្រាប់​ទទួល​ទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

កំពត ៖ នា​ថ្ងៃទី ១២ ខែមេសា ឆ្នាំ​២០២៤​នេះ លោក អ៊ឹម ច័​ន្ទ​សោធន អភិបាលស្រុក​ទឹកឈូ​បាន​រំពឹងថា ខេត្តកំពត ក៏ដូចជា​ស្រុក​ទឹកឈូ បានរៀបចំ​សង្ក្រាន្ត​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​នេះ នឹង​មាន​ទេសចរ​មកលេង​ច្រើន ហើយ​រដ្ឋបាល​ស្រុក រួម​នឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការថែរក្សា​បរិស្ថាន អនាម័យ និង​ការ​គ្រប់​គ្រង់​កាកសំណល់ និង​សំរាម​នៅតាម​តំបន់ឆ្នេរ​ជាដើម​  ខណៈដែល​ស្រុក​បានធ្វើ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ផង​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម ច័​ន្ទ​សោធន អភិបាលស្រុក​ទឹកឈូ​លោក បាន​ប្រាប់​ឲ្យ​ដឹ​ង​ថា ខេត្តកំពត​ក្រោម​ការដឹកនាំ​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​របស់ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត សម្រេចបាន​សមិទ្ធផល​ថ្មីៗ​ជាច្រើន ក្នុងនោះ​វិស័យ​ទេសចរណ៍​ខេត្ត ត្រូវបាន​លើកកម្ពស់ ធ្វើ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរណ៍​បាន​មកលេង​ខេត្តកំពត​កាន់តែ​កើន​ឡើងជា​លំដាប់​។

ដោយឡែក​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ លោក អ៊ឹម ច័ន្ទ​សោធន អភិបាលស្រុក​ទឹក​ឈូ​បាន​រំពឹង​ថា ​ភ្ញៀវ​ទេសចរណ៍​នឹង​មកលេង​កម្សាន្ត​ខេត្តកំពត​ច្រើនជាង​ឆ្នាំមុនៗ ជាពិសេស​នោះ​នៅ​តាម​រមណីយដ្ឋាន​ជាច្រើន​ក្នុងស្រុក​ទឹកឈូ​ផងដែរ​។

ទន្ទឹម​នឹង​ក្តី​រំពឹង​ថា​ នឹង​មាន​ភ្ញៀវ​ទេសចរណ៍​មក​សម្រាក​លេង​កម្សាន្ត​ច្រើន រដ្ឋបាល​ស្រុក​ក៏បាន​ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការ​រក្សា​បរិស្ថាន​អនាម័យ និង​ការគ្រប់គ្រង​កាស​សំណល់​ជាដើម ដើម្បី​ធានា​ថា គ្រប់​តំបន់​រមណីយដ្ឋាន ពិសេស​ឆ្នេរ​កោះ​ស្មៅ​ដែលជា​ទីតាំង​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ទឹកឈូ មាន​សោភ័ណភាព​ស្អាត គ្មាន​សំរាម​។

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បានបញ្ជាក់​ឱ្យដឹងថា ដោយសារ​ខេត្ត​មាន​សមិទ្ធផល​ថ្មីៗ​ជាច្រើន ពិសេស​រូបសំណាក់​សេះ​សមុទ្រ ដែល​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​នោះ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ច្បាស់​ណាស់​ថា​នឹង​មាន​អ្នក​មកលេង​ច្រើន ដើម្បី​មក​មើល​ដោយ​ផ្ទាល់​។

ដោយឡែក​សម្រាប់ ក្រុមការងារ​មន្ទីរ​បា​ន​បែង​ចែក​ជា​ក្រុម ចុះ​ណែនាំ​អប់រំ ផ្សព្វផ្សាយ ដល់​សេវាកម្ម​ទាំងអស់ ឲ្យ​ផ្ដោត​សំខាន់​លើ​ការងារ​បដិសណ្ឋារកិច្ច សុវត្ថិភាព​ចំណីអាហារ តម្លៃ​សេវាកម្ម ការថែរក្សា​បរិស្ថាន​អនាម័យ ការការពារ​សុវត្ថិភាព និង​ការរៀបចំ​ឲ្យ​មានការ​លេងល្បែង​ប្រជាប្រិយ​នៅតាម​រមណីយដ្ឋាន​ធំៗ​ជាដើម​។

ចំពោះ​សេវា​ស្នាក់នៅ​វិញ មិនទាន់​ពេញ​នៅឡើយ​ទេ ដោយសារ​ខេត្តកំពត​មាន​បន្ទប់​ច្រើន ហើយ​ភ្ញៀវ​ចូលចិត្ត​មក​ទិញ​ដោយ​ផ្ទាល់ មិន​ពិបាក​កក់​ទុក​មុន​នោះទេ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម