Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កំពុងប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីក្រោមមេឃក្ដៅចង់ខ្លោច

បានផុស

នៅ

ប្រជាពលរដ្ឋថៃកំពុងសប្បាយអបអរជាមួយនឹងការប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីនៅក្រោមអាកាសធាតុដ៏ក្ដៅចង់ខ្លោចរហូតដល់ ៤១ អង្សាសេ ខណៈរលកកម្ដៅនេះទៀតសោតនឹងអូសបន្លាយពេលហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយឯណោះ ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី១៣ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Surajit Jit-areerat មកពីនាយកដ្ឋានឧតុនិយមបាននិយាយនៅថ្ងៃសៅរ៍នេះថា លក្ខខណ្ឌអាកាសធាតុក្តៅនឹងបន្តរហូតដល់សប្តាហ៍ក្រោយ ជាពិសេសថ្ងៃចុងក្រោយនៃពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីអាចក្ដៅបែកផ្សែង បន្ទាប់ពីផ្នែកជាច្រើនរបស់ប្រទេសបានជួបព្យុះរដូវក្តៅកាលពីពេលថ្មីៗនេះ ។

ស្របពេលជាមួយគ្នានេះ នាយកដ្ឋានកំពុងរំពឹងថា សីតុណ្ហភាពនៅក្នុងទីតាំងមួយចំនួន រួមទាំងរាជធានីបាងកកផងដែរនោះ អាចកើនឡើងដល់ ៤១ អង្សាសេ ឬក៏លើសនេះក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនេះ ហើយនាយកដ្ឋានថែមទាំងបានព្រមានប្រជាជនកុំឲ្យនៅខាងក្រៅយូរពេក ។

មែនទែនទៅ ថ្ងៃ​សង្ក្រាន្តចូល​ឆ្នាំថ្មីគឺចំ​ថ្ងៃ​សៅរ៍ ទី១៣ ខែមេសានេះ ប៉ុន្តែ​ខេត្ត​មួយ​ចំនួន​រួម​ទាំង​ទីក្រុង Hat Yai បាន​ចាប់​ផ្តើម​លេងបាញ់​ទឹក​រួចទៅ​ហើយតាំងតែពី​យប់​ថ្ងៃ​ព្រហស្បតិ៍មកម្ល៉េះ ខណៈក្រសួងទេសចរណ៍ និងកីឡាបានចាប់ផ្តើមពិធីលេងបាញ់ទឹកទ្រង់ទ្រាយធំនៅទីក្រុងបាងកកកាលពីពាកកណ្ដាលសប្ដាហ៍កន្លងទៅ ហើយនឹងបន្តរហូតដល់ថ្ងៃចន្ទ ទី១៥ ខែមេសា ។

គួរបញ្ជាក់ថា ថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីជាប្រពៃណីរយៈពេល ៣ ថ្ងៃ ពោលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ប៉ុន្តែប្រទេសនេះនឹងប្រព្រឹត្តជាលក្ខណៈសង្រ្កាន្តពិភពលោកនៅទូទាំងប្រទេសរយៈពេល ២១ ថ្ងៃឯណោះ រាប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ក្នុងគោលបំណងស្ដារមុខមាត់វិស័យទេសចរណ៍ ខណៈត្រឹម ៣ ខែដំបូងនៃឆ្នាំ ២០២៤ នេះ ថៃទាក់ចិត្តភ្ញៀវទេសចរបរទេសចំនួន ៩.៤ លាននាក់កើបចំណូលបាន ៤៥៤.៦ ពាន់លានបាត ប្រមាណ ១២.៤ ពាន់លានដុល្លារអាមេរិក ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ស្វាមីរបស់អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត ក៏មិនរួចខ្លួនដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

អាជ្ញាធរសង្កាត់ចោមចៅទី៣ ប្រកាសប្រើវិធានការរដ្ឋបាល លើអាជីវករណាដែលមិនស្ដាប់តាមការណែនាំ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានជាតិ១៧ នាទីutes មុន

ទូតអ៊ីរ៉ង់ ប្ដេជ្ញាធ្វើការជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីជំរុញលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច

ចរាចរណ៍១៨ នាទីutes មុន

សង្ស័យស្រវឹង បើករថយន្តរេចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវ ខូចខាតអស់ ២ ផ្ទាំង

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងអប់រំ ប្រកាសរើសគ្រូបង្រៀនឱ្យចូលរួមកម្មវិធីប្រកួតប្រជែង គ្រូបង្រៀនដែលមានគំនិងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា

ព័ត៌មានជាតិ២៣ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម