Connect with us

ព័ត៌មានអន្ដរជាតិ

ឧបការីរដ្ឋមន្ត្រីបរទេស​អាមេរិកទៅទស្សនកិច្ចនៅចិនថ្ងៃស្អែក

បានផុស

នៅ

មន្ត្រី​ទូតកំពូល​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​អាស៊ីបូព៌ា​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​ចិន​​​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​មេសា ឆ្នាំ​២០២៤​ បន្ទាប់​ពី​លោក​ប្រធានាធិបតី ចូ បៃដិន ទើប​តែ​រៀប​ចំកិច្ច​ប្រជុំ​កំពូល​ជា​មួយ​មេដឹក​នាំ​ជប៉ុន និងហ្វីលីពីន ដែល​ផ្តោត​​លើ​​សមុទ្រ​ចិន​ខាង​ត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិកបាន​និយាយ​ថា ឧបការី​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក លោក Daniel Krtitenbrink នឹង​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​ចិន​រយៈ​ពេល​៣​ថ្ងៃ​គឺ​ទី​១៤-១៥-១៦ ខែ​មេសា ឆ្នាំ​២០២៤។ ជា​មួយ​គ្នា​នេះ​នាយក​ជាន់​ខ្ពស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិកសម្រាប់​កិច្ច​ការ​ចិន និង​តៃ​វ៉ាន់ លោក​ស្រី Sarah Beran ​នឹង​អម​ដំណើរ​លោក Daniel ដែរ។

តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​​អាមេរិក​បាន​បញ្ជាក់​ថា មន្ត្រី​ទូត​កំពូល​ទាំង​ពីរ​នឹង​​ជួប​ភាគី​ចិន​ដែល​ផ្តោត​លើ​​កិច្ច​ខិត​ខំ​ប្រឹង​បន្ត​ដើម្បី​រក្សាទំនាក់​ទំនង​បើក​ចំហរ​ និង​គ្រប់​គ្រង​​លើ​ការ​ប្រកួត​ប្រជែង​​ដោយ​ទទួល​ខុស​ត្រូវ។

ប្រទេស​ចិន និងហ្វីលីពីន​មាន​ជម្លោះ​ដែនសមុទ្រ​ជា​ច្រើន​​​កាល​ពី​ខែ​មុនរាប់​បញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់កាណុង​បាញ់​ទឹក​ និង​សង្គ្រាម​ពាក្យ​សំដី​ដ៏​ក្តៅ​គគុក។ ជម្លោះជុំ​វិញ​ Second Thomas Shoal ដែល​ជា​ផ្ទះ​ទី២​របស់​ទាហាន​ហ្វីលីពីន​មួយ​ចំនួន​នៅលើ​​នាវា​ចម្បាំង​១​គ្រឿង​​ដែល​រដ្ឋាភិបាល​ទី​ក្រុង​ម៉ានីល​បាន​ចត​នៅ​ទី​នោះ​តាំង​ពី​ឆ្នាំ​​១៩៩៩​ដើម្បីពង្រឹងការទាមទារអធិបតេយ្យភាពរបស់ខ្លួន។

ចិនបាន​អះ​អាង​ថា សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​ទាំង​ស្រុង​ជា​របស់​ខ្លួន​ ក្នុងនោះ​​រាប់​បញ្ចូលទាំង​តំបន់​សេដ្ឋកិច្ច​​ដែន​សមុទ្រ​នៃ​ប្រទេស​ជិត​ខាង​ផង។ ផ្ទះ​ទី​២ Second Thomas Shoal គឺ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចផ្តាច់​មុខ​៣២០​គីឡូម៉ែត្ររបស់​ហ្វីលីពីន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ state.gov

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម