សន្តិសុខសង្គម
(មានវីដេអូ) ម្ចាស់ប្រេន DW ចេញមុខសុំទោស ក្រោយចេញវីដេអូប្រែងប៉ះពាល់សេចក្ដីថ្លៃថ្នូរក្នុងសង្គម
ម្ចាស់ប្រេន និងអ្នកលក់អនឡាញល្បីឈ្មោះ DW បានចូលខ្លូនមកសុំទោស អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ ជាសាធារណៈក្រោយបង្ហោះវីដេអូប្រែង (Prank) នៅលើបណ្ដាញសង្គមបង្កផលប៉ះពាល់សេចក្ដីថ្លៃថ្នូរក្នុងសង្គម។

នេះបើតាមរយៈវីដេអូសុំទោស លើផេកផ្លូវការរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ ដោយភ្ជាប់ជាមួយខេបសិនថា សូមអ្នកលេងតាមបណ្ដាញសង្គមមួយចំនួនតូច ឈប់ប្រែង (Prank) ទៅ អ្វីដែលសង្គមស្អប់ខ្ពើម! សូមនាំគ្នា គោរពក្រមសីលធម៌ និង សុជីវធម៌។ បន្ថែមពីលើនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបន្តថា ខ្ញុំបាននិយាយហើយថា ខ្ញុំនឹងតាមដានជានិច្ច នូវអ្វីដែលធ្វើឱ្យប៉ះពាល់សេចក្ដីថ្លៃថ្នូរ សីលធម៌ និងសុជីវធម៌ របស់មនុស្ស និងសណ្ដាប់ធ្នាប់សង្គមជាតិ។
តាមការចេញមុខមកសុំទោសនេះ គឺក្រោយពីម្ចាស់ប្រេន និងជាអ្នកលក់អនឡាញរូបនេះ បានបង្ហោះវីដេអូជាច្រើននៅលើផេករបស់ខ្លួនជារឿយៗអំពីការឈ្លោះប្រកែកគ្នា និងប្រើប្រាស់អំពីហិង្សា ដែលធ្វើឲ្យប៉ះពាល់សេចក្ដីថ្លៃថ្នូរ សីលធម៌ និងសុជីវធម៌៕
វីដេអូ
អត្ថបទ៖ សន ផានិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ