ព័ត៌មានអន្ដរជាតិ
ផ្ទុះអាវុធនៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួររបួសធ្ងន់ម្នាក់ព្រឹកមិញ
បុរសម្នាក់បានរងរបួសធ្ងន់ក្នុងការផ្ទុះអាវុធមួយនៅកន្លែងអ្នកដំណើរមកដល់ទី១ក្នុងអាកាសយានដ្ឋានអន្តរជាតិកូឡាំពួរ (KLIA) នៅប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤។
អធិការប៉ូលិសទីក្រុង Selangor លោក Hussein Omar Khan បាននិយាយថា ឧបទ្ទវហេតុបានកើតឡើងវេលាម៉ោង១:៣០នាទីព្រឹក ដោយបុរសម្នាក់បាញ់២គ្រាប់ ក្នុងនោះមាន១គ្រាប់បានត្រូវបុរសម្នាក់ដែលជាបុគ្គលិការពារ។
«ប៉ូលិសបានកំណត់សម្គាល់ជនសង្ស័យ និងបានបើកការបង្ក្រាបលើជនសង្ស័យដែលត្រូវបានគេជឿថា បានរត់ភៀសខ្លួនទៅភាគខាងជើង»។ អធិការប៉ូលិសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ។
លោកបានបន្តថា ឧបទ្ទវហេតុនេះកើតឡើងដោយសារបញ្ហាផ្ទាល់ខ្លួន និងមិនជាប់ពាក់ព័ន្ធនឹងសកម្មជនភេរវករ ឬក្រុមណាមួយនោះទេ។ «ការស៊ើបអង្កេតរកឃើញថា ជនសង្ស័យមានគោលបំណងបាញ់ប្រពន្ធរបស់គាត់ដែលកំពុងរង់ចាំការមកដល់របស់ Umrah ដែលជាក្រុមធម្មយាត្រាមួយ។ ទោះបីជាយ៉ាងណា ប៉ូលិសនៅតែបន្តស៊ើបអង្កេតបន្ថែមទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា