Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ G7 នឹងជួបគ្នារឿងការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល

បានផុស

នៅ

មេដឹក​នាំ​ក្រុម​ប្រទេស​មហាអំណាច​ទាំង​៧ (G7) នឹង​ធ្វើ​ការ​សម្រប​សម្រួល​ដើម្បី​ចេញ​ការ​ឆ្លើយ​តប​ផ្លូវ​ទូត​រួម​គ្នា​មួយ​ចំពោះ​ការ​វាយ​ប្រហារ​​ដ៏​សាហាវ​របស់​ប្រទេសអ៉ីរ៉ង់​លើ​ប្រទេស​អ៉ីស្រាអេល។ នេះ​ជា​សំដី​របស់​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​ដឹក​នាំក្រុម​ប្រទេស​ G7 នឹង​ជួប​ប្រជុំ​គ្នា​តាម​រយៈ​វីដេអូអនឡាញ​មួយ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ​ដើម្បី​សម្រប​សម្រួល​​ពី​ការ​ឆ្លើយ​តប​រួម​គ្នា​មួយ​ចំពោះ​ការ​វាយ​ប្រហារ​របស់​អ៉ីរ៉ង់​​លើ​អ៉ីស្រាអែល ដែល​បាន​ក្លាយ​ជា​ការ​គំរាម​កំហែង​កាន់​តែ​រាល​ដាល​នៅ​មជ្ឈិមបូព៌ា។

នាយក​រដ្ឋ​មន្ត្រីអ៉ីតាលី លោក Giorgia Meloni បាន​និយាយ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា ប្រទេសអ៉ីតាលី ដែល​​ជា​ប្រធាន G7 នឹង​រៀប​ចំ​កិច្ច​ប្រជុំ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ (១៤ ខែ​មេសា)។

លោក Meloni រួម​ជា​មួយ​មេដឹក​នាំ​អន្តរជាតិ​ជា​ច្រើន​ទៀត​បាន​ធ្វើ​ការ​ថ្កោលទោស​ចំពោះ​ការ​វាយ​ប្រហារ​របស់​អ៉ីរ៉ង់​កាល​ពី​យប់​ថ្ងៃ​សៅរ៍។ រដ្ឋាភិបាល​ទី​ក្រុង​តេអេរ៉ង់​​បាន​បើក​ការ​ប្រហារ​សង​សឹក​ដោយ​គ្រាប់​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​ជិះ​រាប់​រយ​​ដើម្បី​ជា​ការ​សង​សឹក​ទៅនឹង​អ៉ីស្រាអែល​ដែល​បាន​វាយប្រហារ​លើ​ស្ថានទូតអ៉ីរ៉ង់​នៅ​ទី​ក្រុង​ដាម៉ាស​ ប្រទេសស៊ីរី កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៤។

ការ​វាយ​ប្រហារ​សង​សឹក​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងអំពី​ជម្លោះ​កាន់​តែ​រាល​ដាល​នៅ​ក្នុង​តំបន់។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បានហៅ​ការវាយ​ប្រហារ​នេះ​ជា«ការវាយ​ប្រហារ​ផ្លូវ​ការ​អាកាស​មិន​ធ្លាប់មាន»លើ​បន្ទាយទាហាន​ក្នុង​ប្រទេស​អ៉ីស្រាអែល។ លោក​បាន​បញ្ជាក់​ថា មេ​ដឹក​នាំ​ G7 ​នឹង​សម្រប​សម្រួល​ចេញ​«ការ​ឆ្លើយ​តប​ការទូតរួម​គ្នា​មួយ»​ ហើយ​សហរដ្ឋ​អាមេរិក​នឹង​នៅ​ជិតស្និទ្ធ​ជា​មួយមេដឹក​នាំ​អ៉ីស្រាអែល។

ទាហាន​អ៉ីស្រាអែល​បានឲ្យ​ដឹង​ថា អ៉ីរ៉ង់​បាន​បាញ់មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​ជិះ​ជាង​៣០០លើអ៉ីស្រាអែល ប៉ុន្តែ​៩៩​%​ត្រូវ​បាន​ស្ទាក់​ចាប់ និង​បាញ់​ទម្លាក់។

ក្រុម​ប្រទេស G7 គឺ​សហរដ្ឋ​អាមេរិក កាណាដា អ៉ីតាលី អង់គ្លេស បារាំង អាល្លឺម៉ង់ និង​ជប៉ុន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ POLITICO

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម