Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកប្រកាស ថា ខ្លួនមិនចូលរួមទេ បើអ៊ីស្រាអែល សងសឹក អ៊ីរ៉ង់ វិញ

បានផុស

នៅ

សេតវិមានបានព្រមានអ៊ីស្រាអែលថា សហរដ្ឋអាមេរិក នឹងមិនចូលរួមការវាយប្រហារសងសឹកណាមួយលើអ៊ីរ៉ង់ឡើយ។ នេះបើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ប្រាប់ទៅ BBC នៅថ្ងៃចន្ទទី១៥ខែមេសា។

(រូបថត៖ Sellugsk)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីរ៉ង់ បានបាញ់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង និងមីស៊ីលជាង៣០០គ្រាប់ ចូលទៅអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី១ខែមេសា លើស្ថានកុងស៊ុលរបស់ខ្លួនក្នុងប្រទេសស៊ីរី។

ទោះបីជាយ៉ាងណាក៏ដោយ អាវុធស្ទើរតែទាំងអស់ ត្រូវបានកងកម្លាំងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បាញ់ទម្លាក់ មុនពេលហោះទៅដល់គោលដៅ។

ពាក់ព័ន្ធការសងសឹកនេះដែរ ក្រុមមន្ត្រីអាមេរិកនិយាយថា លោកប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យអ៊ីស្រាអែល ពិចារណាការឆ្លើយតបវិញដោយប្រុងប្រយ័ត្នជាទីបំផុត។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងប្រធានាធិបតិអាមេរិកលោក ចូ បៃដិន (រូបថត៖ AP)

ថ្លែងទៅកាន់អ្នកសារព័ត៌មាន មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបនិយាយថា លោក បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឲ្យគិតគូរហ្មត់ចត់ អំពីរបៀបដែលកងកម្លាំងរបស់គាត់ នឹងត្រូវឆ្លើយតបទៅអ៊ីរ៉ង់។ 

ប្រហែល៩៩% នៃមីស៊ីលនិង យន្តហោះគ្មានមនុស្សបើក ដែលបាញ់ក្នុងកំឡុងប្រតិបត្តិការសងសឹករបស់អ៊ីរ៉ង់ គឺត្រូវបានបាញ់ទម្លាក់ឬស្ទាក់ចាប់។

យន្តហោះ និង​នាវា​ទ័ពជើងទឹក​អាមេរិក​ បាន​បាញ់​ទម្លាក់​​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​រាប់សិប​គ្រាប់ ពេលដែលការវាយប្រហារ​កើតឡើង​ ខណៈយន្តហោះគ្មានមនុស្សបើកជាង៨០គ្រឿង និងមីស៊ីលផ្លោងយ៉ាងតិច៦គ្រាប់ ត្រូវបានទម្លាក់ដោយយន្តហោះនិងនាវារបស់សហរដ្ឋអាមេរិក ឬដោយកងកម្លាំងការពារដែនអាកាសនៅប្រទេសអ៊ីរ៉ាក់។

(រូបថត៖ Flash90)

តាមការបញ្ជាក់ពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (Centcom), ក្នុងចំណោមមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកដែលអ៊ីរ៉ង់បាញ់លើអ៊ីស្រាអែល គឺរួមមានមួយចំនួនដែលបាញ់ចេញពីប្រទេសយេម៉ែន។

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមបានប្រាប់សារព័ត៌មាន Sky News ថា ខ្លួនចាត់ទុកការវាយប្រហាររបស់អ៊ីរ៉ង់ គឺជាការប្រកាសសង្គ្រាម។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog គូសបញ្ជាក់ថា ខ្លួនមិនចង់ច្បាំងសង្រ្គាមទេ ប៉ុន្តែលើកឡើងថា ពួកគេនឹងសងសឹក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មីស៊ីលអ៊ីរ៉ង់ ៣៥០គ្រាប់ហោះចូលអ៊ីស្រាអែល គឺជា “ការប្រកាសសង្គ្រាម”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៣ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម