Connect with us

ព័ត៌មានជាតិ

ថ្ងៃចូលឆ្នាំទី២ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជាង១លាន៥សែននាក់

បានផុស

នៅ

នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជា ប្រជាពលរដ្ឋ ដែលមកទស្សនា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១ ៥១៨ ៨០៥នាក់ ក្នុងនោះ ភ្ញៀវជាតិមាន ចំនួន ១ ៥១៤ ០២៧នាក់ និងភ្ញៀវបរទេស មានចំនួន១០៣នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមទៀតថា ចំនួនភ្ញៀវដែលមកកាន់ទឹកដី នៃខេត្តកំពង់ចាម បានមកលេង នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ក្នុងនោះមាន ៖រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១៨ ៦៩០នាក់ ។

ភ្ញៀវទេសចរជាតិ ចំនួន ១៣ ៥៦២នាក់  បានទៅកម្សាន្តនៅរមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ។ ឯរមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ទទួលបានភ្ញៀវទេសចរជាតិ មានចំនួន ៤១៣នាក់ ។ សម្រាប់រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិ មានចំនួន ១៣៨នាក់ ភ្ញៀវបរទេស ចំនួន ១៥នាក់ ទៅលេងកម្សាន្ត ។

រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិ មានចំនួន ៦១៦នាក់ ។ រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ៩០៨នាក់ ។ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិ មានចំនួន ១៧៥នាក់ ។ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិ មានចំនួន ៥ ១៩៧នាក់ ភ្ញៀវបរទេស មានចំនួន ០៦នាក់ ។ អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិ មានចំនួន ១៦៥នាក់ ។ ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិ មានចំនួន ៥៧៨ ១១០នាក់ ភ្ញៀវបរទេស មានចំនួន ៣៦នាក់ ។

ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រី របស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ  មានចំនួន ១៨ ៥៣៥នាក់ ។ ភ្ញៀវមកលេងកំសាន្តមុខទីលានសាលាខេត្តកំពង់ចាម មានចំនួន ៨៧៤ ៩២០នាក់ ។ ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណជាតិ មានចំនួន ៤ ៧៧៨នាក់ និងភ្ញៀវបរទេសចំនួន ២៤នាក់ ។

ដោយឡែក ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី២នេះដែរ គឺពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ពោលគឺអាស្រ័យដោយការរៀបចំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តាមរយៈ ការដាក់កម្លាំងល្បាត យាមកាមនៅគ្រប់ទីកន្លែង ដើម្បី បង្កសប្បាយភាព ជូនដល់ប្រជាពលរដ្ឋយើង នៅគ្រប់មជ្ឈដ្ឋាន៕

អត្ថបទ និង រូបភាព ៖ ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម