Connect with us

ព័ត៌មានជាតិ

 សមត្ថកិច្ចបញ្ជូនបុរសជនជាតិឥណ្ឌា បើករថយន្ត បុកបុរសជិះម៉ូតូម្នាក់ស្លាប់ នៅក្រុងសៀមរាប ទៅតុលាការ

បានផុស

នៅ

បុរសជនជាតិឥណ្ឌាម្នាក់បើករថយន្តម៉ាក់ Toyota landcruiser ពាក់ស្លាកលេខកម្ពុជា R.J.1779  បើកបរមិនប្រកាន់ស្ដាំបានបុកបុរសម្នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។  ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ០៩ ៖៣០នាទីយប់ ទី១២ ខែមេសា ឆ្នាំ២០២៤ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

រូបថតបុរសជាតិឥណ្ឌា។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តមួយគ្រឿងម៉ាក Toyota landcruiser ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា R.J.1779 បើកបរដោយឈ្មោះ ខាណាហ្គារ៉ាច ណាវ៉ារ៉ាច ភេទ ប្រុសអាយុ ៤៥ឆ្នាំ ជនជាតិឥណ្ឌា  រស់នៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទិសដៅពីជើង ទៅត្បូង បានបុកម៉ូតូមួយគ្រឿងម៉ាកHONDAពណ៌ ខ្មៅផ្លាកលេខ សៀមរាប1AD -6237 បើកបរដោយឈ្មោះ ពែក ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ទិសដៅពីត្បូងទៅជើង។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីមានហេតុការណ៍រថយន្តម៉ាក Toyota landcriser ក៏បន្តបើកទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA ពណ៌ខ្មៅពាក់ស្លាក១ AH 9603 សៀមរាប ចតនៅលើផ្លូវខាងលិច ម្ចាស់ឈ្មោះឈឹម ចាន់រឹទ្ធី ភេទប្រុស អាយុ៣០ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់មនុស្សឈ្មោះពែក ភារម្យ-រថយន្តខូចខាតធ្ងន់ម៉ូតូម៉ាកHONDA ពាក់ស្លាកលេខ ១ M ៦៧៣១ សៀមរាបខូចខាតធ្ងន់-ម៉ូតូម៉ាកHONDAពាក់ស្លាកលេខ១ AH៩៦០៣សៀមរាបខូចខាតស្រាល។

 តាមសន្និដ្ឋានរបស់សមត្ថកិច្ច អ្នកបេីកបររថយន្តម៉ាក LAND CRUISERពាក់ស្លាកលេខកម្ពុជា R.J.1779បើកបរឡើងជែងខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងដើម្បីកាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២២ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៤ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម