Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ចង់វាយប្រហារតបទៅ អ៊ីរ៉ង់ តែលោកខាងលិចឲ្យអត់ធ្មត់សិន

បានផុស

នៅ

អ៊ីស្រាអែលបាននិយាយថានឹងមានការឆ្លើយតបទៅនឹងការវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍កន្លងទៅ ប៉ុន្តែសម្ព័ន្ធមិត្តដូចជា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កុំវាយតបតឲ្យសោះ ចំពេលមានក្ដីភ័យព្រួយថាជម្លោះនៅមជ្ឈិមបូព៌ានឹងរីកកាន់តែធំឡើង ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង មេបញ្ជាការយោធាអ៊ីស្រាអែល លោកឧត្តមសេនីយ៍ឯក Herzi Halevi បាននិយាយថា អ៊ីស្រាអែលនៅតែពិចារណាលើជំហានរបស់ខ្លួន បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង រួមទាំងមីស៊ីលផ្លោង និងមីស៊ីលនាំផ្លូវផងដែរ ប៉ុន្តែទោះយ៉ាងណា ប្រទេសរបស់យើងនឹងមិនឲ្យអ៊ីរ៉ង់ដេកលក់ស្រួលនោះឡើយ ។

បច្ចុប្បន្នអ៊ីស្រាអែលនៅតែស្ថិតក្នុងការប្រុងជើងការខ្ពស់ ប៉ុន្តែអាជ្ញាធរបានដកវិធានការសង្គ្រោះបន្ទាន់មួយចំនួន ដែលរួមមានការហាមប្រាមសកម្មភាពក្នុងសាលារៀន និងកម្រិតលើការជួបជុំទ្រង់ទ្រាយធំជាដើម ខណៈក្តីសង្ឃឹមនៃការសងសឹករបស់អ៊ីស្រាអែលបានធ្វើឲ្យប្រជាជនអ៊ីរ៉ង់ជាច្រើនមានក្ដីព្រួយបារម្ភរួចទៅហើយថានឹងមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងសង្គម ស្របពេលដែលនយោបាយរបស់ប្រទេសកំពុងយ៉ាប់យ៉ឺន ចាប់តាំងពីការតវ៉ានៅឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ។

អ៊ីរ៉ង់បានបើកការសងសឹកទៅលើអ៊ីស្រាអែល បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Netanyahu កាលពីថ្ងៃទី១ ខែមេសា បានបើកការវាយប្រហារតាមអាកាសទៅលើបរិវេណស្ថានទូតអ៊ីរ៉ង់នៅក្នុងទីក្រុងដាម៉ាស់ប្រទេសស៊ីរី ប៉ុន្តែរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានផ្ដល់សញ្ញាថា ខ្លួនមិនស្វែងរកការកើនឡើងជម្លោះនៅក្នុងតំបន់បន្ថែមទៀតនោះទេ ស្របពេលដែលលោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់លោក Netanyahu កាលពីចុងសប្តាហ៍ថា អាមេរិកដែលជាបងធំរបស់អ៊ីស្រាអែល នឹងមិនចូលរួមក្នុងការវាយប្រហារតបតរបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់នោះឡើយ ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្គាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក ការប៉ះទង្គិចគ្នាជាហូរហែរវាងអ៊ីស្រាអែល និងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ ស៊ីរី យេម៉ែន និងអ៊ីរ៉ាក់ ខណៈទាហាន ៤ នាក់​របស់​អ៊ីស្រាអែលបាន​រង​របួស​នៅជាប់ព្រំដែនជាមួយលីបង់ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន ៖ អ៊ីរ៉ង់ ព្រមានថា បើអ៊ីស្រាអែល ហ៊ានសងសឹក នឹងត្រូវធ្ងន់ជាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម