ព័ត៌មានជាតិ
សន្និសីទសមាជិកសភា IPCI ចេញសេចក្តីប្តេជ្ញាចិត្តដើម្បីការពារសិទ្ធិ និងសុខភាពបន្តពូជរបស់ស្រ្តី
សន្និសីទសមាជិកសភាលើកទី៨ ហៅកាត់ថា IPCI បានបិទបញ្ចប់ដោយដាក់ចេញនូវសេចក្តីប្តេជ្ញាចិត្តទីក្រុងអូស្លូ ដើម្បីការពារសិទ្ធិ និងសុខភាពបន្តពូជរបស់ស្រ្តីនៅលើពិភពលោក។
កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានបញ្ចប់បេសកកម្មយ៉ាងជោគជ័យនៅទីក្រុងអូស្លូ ប្រទេសណ័រវេស ក្នុងការចូលរួមសន្និសីទសមាជិកសភាលើកទី៨ ស្តីពីការអនុវត្តកម្មវិធីសកម្មភាពអំពីប្រជាជននិងការអភិវឌ្ឍ ហៅកាត់ថា IPCI។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ គណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅតាមបណ្តាអង្គការដៃគូរបស់រដ្ឋាភិបាលណ័រវេស ដែលទទួលបានថវិកាគាំទ្រពីរដ្ឋសភា នៅក្នុងការអនុវត្ត និងលើកកម្ពស់សិទ្ធិ និងសុខភាពបន្តពូជរបស់យុវជននិងស្រ្តី ជាពិសេសប្រជាពលរដ្ឋសាមី (Sami) ដែលជាជនជាតិដើមភាគតិចនៅប្រទេសណ័រវេស។
គណៈប្រតិភូសភាកម្ពុជា ក៏បានឆ្លៀតឱកាសនេះ សំណេះសំណាល និងពង្រឹងការទូតសភាជាមួយបណ្តាប្រទេសដែលបានចូលរួមទាំង១២២ប្រទេស និងជាមួយបណ្តាអង្គការដៃគូ ជាអាទិ៍៖ មូលនិធិសហប្រជាជាតិដើម្បីប្រជាជននិងការអភិវឌ្ឍ (UNFPA) វេទិកាសភាអឺរ៉ុបដើម្បីសិទ្ធិនិងសុខភាពបន្តពូជ (EPF) អង្គការសហភាពអន្តរសភា(IPU) អង្គការ Act Alliance អង្គការ Sex og politikk និងអង្គការនានាដែលជាដៃគូរបស់សភាណ័រវេស។
នៅចុងបញ្ចប់នៃសន្និសីទអន្តរជាតិនេះ បានចេញនូវសេចក្តីប្តេជ្ញាចិត្តរួមគ្នាមួយ ដែលមានឈ្មោះថា សេចក្តីប្តេជ្ញាចិត្តទីក្រុងអូស្លូ ក្នុងគោលបំណងការពារ និងលើកកម្ពស់សិទ្ធិនិងសុខភាពបន្តពូជ ដោយឈរលើគោលការណ៍ ស្លាប់ឬរស់ គឺជាការប្តេជ្ញាចិត្តរបស់អ្នកនយោបាយ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមរបស់សមាជិកសភាគ្រប់រូបដែលបានចូលរួមនៅក្នុងសន្និសីទទីក្រុងអូស្លូ។
សេចក្តីប្តេជ្ញាចិត្តនេះ អំពាវនាវឱ្យសមាជិកសភាទាំងអស់តស៊ូមតិ និងលើកកម្ពស់សិទ្ធិនិងសុខភាពបន្តពូជនៅគ្រប់ទិដ្ឋភាពនៃជីវិត ចាប់តាំងពីការចាប់កំណើតរហូតដល់វ័យចាស់ជរា ដោយគិតគូរផងដែរអំពីបរិបថនៃការគម្រាមកំហែងដោយសង្គ្រាម ការប្រែប្រួលអាកាធាតុ និងការគម្រាមកំហែងនានាដែលអាចធ្វើឱ្យប៉ះពាល់ដល់ការសម្រេចបាននូវកម្មវិធីសកម្មភាព ICPD ឆ្នាំ២០៣០។ ដូច្នេះ សមាជិកសភាគួរធ្វើយ៉ាងណាកៀរគរការគាំទ្រទាំងថវិកា និងបច្ចេកទេស ដោយសហការឱ្យបានជិតស្និតជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីឈានទៅសម្រេចបានគោលដៅនេះដោយជោគជ័យ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា