Connect with us

ព័ត៌មានជាតិ

ថ្ងៃទី១៥ ខែមេសា មានពលរដ្ឋខ្មែរបានធ្វើដំណើរត្រឡប់ចូលប្រទេសវិញចំនួន១៥ ៨៧៣នាក់

បានផុស

នៅ

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញសរុបចំនួន១៥ ៨៧៣នាក់ ដែលក្នុងនោះមានពលករសរុបចំនួន៦៦១នាក់។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរវិលចូលប្រទេសកម្ពុជាវិញ មានចំនួនសរុប៤២៨ ២១០នាក់ ដែលក្នុងនោះមានពលករចូលសរុបចំនួន១២៥ ៧៩៧នាក់។ បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រឹមតែមួយថ្ងៃ គឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនសរុបចំនួន១៥ ៨៧៣នាក់ ក្នុងនោះមានពលករសរុបចំនួន៦៦១នាក់។

ការវិលត្រឡប់របស់ពលរដ្ឋខ្មែរពេលនេះ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បញ្ជាក់ថា គឺដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ព្រមជាមួយនឹងការទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើរចូល-ចេញប្រទេសរបស់អ្នកដំណើរទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារ និងប្រកបមុខរបរផ្សេងៗនៅក្រៅប្រទេស ដែលធ្វើឱ្យការធ្វើដំណើរវិលចូលប្រទេសវិញរបស់ពលរដ្ឋខ្មែរមានលំហូរច្រើនជាបន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម