ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃសង្ក្រាន្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង១លាននាក់
គ្រាន់តែរយៈពេល៣ថ្ងៃនៅក្នុងពិធីសង្ក្រាន្តបាត់ដំបង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមកម្សាន្តសប្បាយរីករាយទទួលអំណរឆ្នាំថ្មីដែលមានចំនួនលើសពីការរំពឹងទុករហូតដល់ជាង១លាននាក់។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តដែលរៀបចំដោយលោក អ៊ុច អ៊ំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា នៅក្នុងរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នេះ នៅគ្រប់តំបន់រមណីយដ្ឋាន និងទីកម្សាន្ដនៅកណ្ដាលក្រុងបាត់ដំបង បានទទួលភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង១លាននាក់ ដែលនេះសបញ្ជាក់ឲ្យឃើញថា ខេត្តបាត់ដំបងមានសក្តានុពលខ្លាំង លើវិស័យទេសចរណ៍ដោយសារសម្បូរដោយតំបន់រមណីយដ្ឋានធម្មជាតិជាច្រើនកន្លែង និងម្យ៉ាងវិញទៀត នៅឆ្នាំនេះរដ្ឋបាលខេត្តបានរៀបចំទីតាំងកម្សាន្តនៅលើវិថីសម្ដេចក្រឡាហោម ស ខេង ដែលហៅថា តំបន់ត្រជាក់ធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលរួមកម្សាន្តយ៉ាងកុះករផងដែរ។

តាមរបាយការណ៍សរុបរួមរបស់មន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសានេះមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមកម្សាន្តសប្បាយយ៉ាងអធិកអធ័មដោយនៅថ្ងៃទី១៣ មានភ្ញៀវសរុបរួមចំនួន ១៥៩.១៦៩ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៥៨.៧១១ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៤៥៨ នាក់។ នៅថ្ងៃទី១៤ ភ្ញៀវសរុបមានចំនួន ៣៩៥.១៨៩ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៩៤.៤៦៨ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៧២១នាក់។ សម្រាប់ថ្ងៃទី១៤ ភ្ញៀវសរុបមានចំនួន ៥១៩.២៨៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៥១៨.៣៧៦ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៩១២នាក់។

បើគិតសរុបនៅក្នុងរយៈពេលបីថ្ងៃភ្ញៀវដែលចូលរួមមកកម្សាន្តនៅក្នុងសង្ក្រាន្តបាត់ដំបងមានចំនួនសរុប ១.០៧៣.៦៤៦ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១.០៧១.៥៥៥ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២.០៩១ នាក់៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ