Connect with us

ព័ត៌មានជាតិ

ស្រុក​មួយ​​ក្នុង​ខេត្ត​ត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរ​ទៅកម្សាន្ត​ចូលឆ្នាំ​ជាង ១០ ម៉ឺននាក់

បានផុស

នៅ

ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ រៀប​ចំឡើង​នៅឧទ្យាន​ទន្លេស្ងួត រយៈ​ពេល ៥ ថ្ងៃ ពោល​គឺ​ចាប់ពីថ្ងៃទី ១២ ដល់​ថ្ងៃទី ១៦ ខែ​មេសា ឆ្នាំ២០២៤ នេះ បាន​បញ្ចប់​ដោយ​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ជាង ១០ ​ម៉ឺន​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​ជាង ១០​ ម៉ឺន​នាក់ ​(១០៥,០០០​នាក់) ​​មកពីគ្រប់ទិសទី បាន​មកកម្សាន្តសប្បាយព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪឆ្នាំ២០២៤ ជា​មួយ​កម្មវិធីសប្បាយជាច្រើន ដូចជាការលេងល្បែងប្រជាប្រិយខ្មែរ ពិធីសាសនា ការសំដែង​សិល្បៈ​បុរាណ ពិព័រណ៍​សមិទ្ធផល​មូលដ្ឋាន សួនផ្កាស្បៃ​រឿង​ចំនួន ១ លានគុម្ព ការ​ជិះទោង​កម្សាន្ត ការប្រកួតកីឡាបាល់ទះ ការ​ប្រគំតន្រ្តីសម័យ និង​ការ​រាំ​លេងកម្សាន្ត​ក្រោមតំណក់​ទឹកត្រជាក់​ជា​ដើម​។

អ្នក​ចូលរួម​បាន​លើកឡើងថា សង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៤ នេះ បាន​ដំណើរការ​យ៉ាង​អធឹកអធមខុស​ប្លែកពីឆ្នាំមុនៗ ជាពិសេសបាន​ដំណើរការក្នុងតំបន់ឧទ្យានទន្លេស្ងួត ដែល​ជាតំបន់ធម្មជាតិ និង​ប្រវត្តិសាស្រ្ត មាន​ទេសភាព​ស្រស់​ស្អាត ខុស​ពី​ពេល​មុនតំបន់​នេះមាន​ភាពស្ងប់ស្ងាត់ មិនដែលមានមនុស្សច្រើនបានស្គាល់។

ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិ​នេះ ប្រជាពលរដ្ឋ ប្រុស ស្រី ក្មេង ចាស់ បាន​សប្បាយរីករាយ ប្រកប​ដោយសាមគ្គីភាពរស់នៅក្រោមម្លប់សន្តិភាព និងជាមួយសមិទ្ធផលថ្មីកើតមានលើទឹកដីស្រុកអូររាំងឪ ខេត្ត​ត្បូងឃ្មុំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម