ព័ត៌មានជាតិ
រយៈពេល៤ថ្ងៃ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តស្វាយរៀងទទួលបានទទួលភ្ញៀវជាតិ និងអន្តរជាតិជាង ៥៤ម៉ឺននាក់
ត្រឹមតែរយៈពេល ៤ថ្ងៃ នៅក្នុងពិធីសង្ក្រាន្តស្វាយរៀង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមកម្សាន្តសប្បាយរីករាយទទួលអំណរឆ្នាំថ្មី ដែលមានចំនួនរហូតដល់ ៥៤៣ ៦៩៥នាក់។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តដែលរៀបចំ បានឱ្យដឹងថា នៅក្នុងរយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅគ្រប់តំបន់រមណីយដ្ឋាន និងទីកម្សាន្ដនៅខេត្តស្វាយរៀង បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង ៥៤ម៉ឺននាក់។ នេះសបញ្ជាក់ឱ្យឃើញថា ខេត្តស្វាយរៀង មានសក្តានុពលខ្លាំង លើវិស័យទេសចរណ៍ ម្យ៉ាងវិញទៀត នៅឆ្នាំនេះខេត្តស្វាយរៀង បានរៀបចំទីតាំងកម្សាន្ត ជាច្រើនកន្លែងនៅតាមក្រុង-ស្រុក។
បើតាមរបាយការណ៍សរុបរួមរបស់មន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមកម្សាន្តសប្បាយយ៉ាងអធិកអធម នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៥២៧ ២០១នាក់ និងទេសចរបរទេស ១៦ ៤៩៤នាក់ សរុបចំនួន ៥៤៣ ៦៩៥នាក់ ស្រី ២៣៨ ២៩២នាក់៕
ដោយ៖ភក្ដី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ