Connect with us

នយោបាយ

សម្ដេច ហ៊ុន សែន ស្វាគមន៍លោក មុំ អស្សនី ឱ្យចូលគណបក្សប្រជាជន ក្រោយផ្ដាច់ខ្លួនពីក្រុមប្រឆាំង

បានផុស

នៅ

លោក មុំ អស្សនី ជនជាតិខ្មែររស់នៅប្រទេសនូវែលសេឡង់ ហើយជាបុគ្គលធ្លាប់រិះគន់វាយប្រហារមកលើសម្ដេចតេជោ ក៏ដូចជាការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នាកន្លងមកនោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ឱ្យចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា​ បានប្រកាសតាមរយៈសារជាសំឡេង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ​ ដូច្នេះថា៖ «ខ្ញុំស្វាគមន៍ជានិច្ចជាមួយនឹងការភ្ញាក់រលឹករបស់អ្នកទាំងឡាយដែលធ្លាប់ប្រឆាំងខ្ញុំ ហើយបោះបង់ការប្រឆាំងខ្ញុំ»។ សម្ដេចតេជោ ក៏បានបញ្ជាក់ពីការមិនប្រកាន់ខឹងនឹងលោក មុំ អស្សនី ចំពោះកំហុសឆ្គង កន្លងមកឡើយ ព្រោះសម្ដេចយល់ដឹងថា ទាំងនេះគ្រាន់ជាការញុះញង់នៅពីក្រោយរបស់ក្រុមប្រឆាំងរត់ចោលស្រុកប៉ុណ្ណោះ។

ក្នុងន័យនេះ សម្ដេចតេជោ បានប្រកាសស្វាគមន៍គ្រប់បុគ្គលទាំងឡាយដែលធ្លាប់ប្រឆាំង និងរិះគន់វាយប្រហារមកលើការដឹកនាំរបស់សម្ដេច ហើយងាកមកដើរលើផ្លូវត្រឹមត្រូវវិញ នោះគឺអាចមករួមរស់ជាមួយសម្ដេច និងអាចចូលរួមបម្រើការជាមួយគណបក្សប្រជាជនកម្ពុជាបាន។ ប៉ុន្តែយ៉ាងណា សម្ដេចតេជោ ក៏បានប្រកាសបញ្ជាក់ពីការមិនស្វាគមន៍ និងមិនលើកលែងជាដាច់ខាត់​ចំពោះមេបក្សប្រឆាំងនៅក្រៅប្រទេស។

សម្ដេចតេជោ ហ៊ុន សែន អះអាងដូច្នេះថា៖ «លើកលែងតែមនុស្សម្នាក់ដែលខ្ញុំមិនស្វាគមន៍ ហើយក៏មិនយោគយល់អស់មួយជីវិត ខ្ញុំដាក់គោលដៅដើម្បីកម្ចាត់ដូចដែលខ្ញុំកម្ចាត់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម នេះជាគោលដៅដែលខ្ញុំដាក់ចេញ។​ លក្ខខណ្ឌដែលខ្ញុំទទួល គឺអ្នកណាក៏ដោយដែលផ្ដាច់ខ្លួនចេញ និងប្រឆាំងជាមួយអាចោរក្បត់ជាតិ៣ជំនាន់ អ្នកនោះខ្ញុំស្វាគមន៍ជានិច្ច»

ជនក្បត់៣ជំនាន់ ដែលសម្ដេចតេជោ លើកឡើងនេះ គឺសំដៅទៅលើបុគ្គល សម រង្ស៊ី មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេស ហើយតែងព្យាយាមរិះរកគ្រប់កលល្បិច តាមរយៈការវាយប្រហារនានាមកលើសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

គួរជម្រាបថា ការប្រកាសស្វាគមន៍ពីសំណាក់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា នាពេលនេះ ក្រោយលោក មុំ អស្សនី បានប្រកាសផ្ដាច់ខ្លួនពីក្រុមប្រឆាំង ហើយបានស្នើសុំសម្ដេចតេជោ ដើម្បីចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ តាមរយៈឃ្លីបវីដេអូ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ លោក មុំ អស្សនី បានរៀបរាប់អំពីកលល្បិចរបស់ក្រុមប្រឆាំង ពិសេសតាមការញុះញង់របស់លោក អេង ឆៃអ៊ាង និងលោក ឡុង រី ឱ្យលោកធ្វើជាវាគ្មិននៅ​ The Cambodia Daily ក្នុងចេតនានិយាយវាយប្រហារទៅរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ជាថ្នូរនឹងការធានាគ្រួសាររបស់លោកមករស់នៅប្រទេសនូវេលសេឡង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រធាន​វិទ្យាស្ថាន​មួយ​របស់​ប្រទេសអូស្ត្រាលី សន្យាជួយបណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​ដល់​ប្រជាជនកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ​នៅ​ខណ្ឌមានជ័យ​សំណូមពរផ្ទាល់មាត់១៥បញ្ហា ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ជួយ​ដោះស្រាយរឿងលូ ផ្លូវថ្នល់ និង​ភ្លើង​បំភ្លឺ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត

សន្តិសុខសង្គម១២ ម៉ោង មុន

បែកធ្លាយសារសំឡេងចៅសង្កាត់ចោមចៅទី២ ចចារលុយកាក់ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ភ្នាក់ងារឆ្លើយ​តប​នឹង​ជម្លោះ​រឹបអូស​ផ្ទះ​វីឡា របស់តារាចម្រៀង ​Psy

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ

Sokha Hotels

ព័ត៌មានពេញនិយម