Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ត្រៀមបញ្ជូនអង្គភាពពិសេសទៅជួយឆ្មាំឆ្នេរសមុទ្រនៅឥណ្ឌូប៉ាស៊ីហ្វិក

បានផុស

នៅ

កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន (MSDF) នឹងបញ្ជូនអង្គភាពសន្តិសុខពិសេសទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីផ្តល់ការគាំទ្រលើការកសាងសមត្ថភាពដល់ឆ្មាំឆ្នេរសមុទ្រ ខណៈប្រទេសចិនបាននិងកំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី​១៧ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុនបានឲ្យដឹងថា ការបញ្ជូននេះអាចនឹងកើតឡើងនៅក្នុងខែឧសភា ឬយូរជាងនេះ ដើម្បីជួយឆ្មាំឆ្នេរសមុទ្រក្នុងតំបន់ ក៏ដូចជាបង្កើនសមត្ថភាពរបស់ពួកគេក្នុងការធ្វើការត្រួតពិនិត្យកប៉ាល់គួរឲ្យសង្ស័យ និងជំនាញផ្សេងទៀត ប៉ុន្តែមិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ថា​តើ​អង្គភាព​នឹង​ត្រូវ​បញ្ជូន​ទៅ​កន្លែង​ណា និង​បេសកកម្ម​មានរយៈពេល​ប៉ុន្មាន​​នោះ​ទេ ។

វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រទេសកោះប៉ាស៊ីហ្វិកជាច្រើន ហើយអង្គភាពពិសេសនឹងផ្តល់ការគាំទ្ររយៈពេលជាច្រើនថ្ងៃសម្រាប់ប្រជាជាតិនីមួយៗ ។ យ៉ាងណាមិញការបញ្ជូនអង្គភាពនេះ ហាក់ដូចជាឆ្លុះបញ្ចាំងពីក្តីសង្ឃឹមរបស់មន្ត្រីជប៉ុនក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ដោយសារតែប្រទេសចិនបាននិងកំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់តាមរយៈការវិនិយោគ និងការគាំទ្រ ។

ទន្ទឹមនោះ ក្នុងចំណោមភារកិច្ចផ្សេងទៀត អង្គភាពនេះក៏មានតួនាទីក្នុងការបញ្ឈប់ និងត្រួតពិនិត្យកប៉ាល់ដែលគួរឲ្យសង្ស័យ ទោះបីជាយ៉ាងណាការបញ្ជូននេះនឹងមិនបង្កក្តីបារម្ភ ឬការសង្ស័យក្នុងចំណោមប្រទេសផ្សេងទៀតឡើយ ។

គួរបញ្ជាក់ថា​ នេះជា​លើក​ដំបូង​ហើយសម្រាប់​អង្គភាព​ពិសេស MSDF ​ផ្តល់​ការ​គាំទ្រ​ក្នុងការ​កសាង​សមត្ថភាព​ដល់​ភ្នាក់ងារ​បរទេស ខណៈអង្គភាពនេះត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ ២០០១ ហើយចាប់តាំងពីពេលនោះមក កងកម្លាំងមួយនេះបានក្លាយជាអង្គភាពពិសេសនៃកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម