ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី ជម្លៀសមនុស្សជិត ១ ០០០នាក់
ទីភ្នាក់ងារភ្នំភ្លើងរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសនៅថ្ងៃពុធទី១៧ខែមេសាថា មនុស្សជិត ១ ០០០នាក់ ក្នុងខេត្ត Sulawesi ខាងជើង ត្រូវបានជម្លៀស បន្ទាប់ពីភ្នំភ្លើង Ruang ផ្ទុះជះកម្អែនិងផេះ ជាច្រើនលើកច្រើនសាចាប់តាំងពីថ្ងៃអង្គារមក។
លោកស្រី Heruningtyas Desi Purnamasari មន្ត្រីនៅមជ្ឈមណ្ឌលគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ (PVMBG) របស់ឥណ្ឌូណេស៊ី បានប្រាប់រ៉យទ័រថា អាជ្ញាធរបានបង្កើនកម្រិតប្រកាសអាសន្ន ដល់ចំណុចខ្ពស់លំដាប់ទីពីរ ដោយសារតែភ្នំភ្លើងមិនថមថយសកម្មភាពទាល់តែសោះ។
លោកស្រីលើកឡើងថា ភ្នំភ្លើងផ្ទុះដោយសារ ការរញ្ជួយដីនាពេលថ្មីៗនៅលើកោះ Ruang ដោយវាបានបាញ់ផេះឡើងលើមេឃដល់ទៅ១.៨គីឡូម៉ែត្រឯណោះ ហើយអាជ្ញាធរ បានបិទសកម្មភាពទាំងស្រុងនៅរង្វង់ចម្ងាយ៤គីឡូម៉ែត្រពីភ្នំភ្លើង ព្រោះថា វាអាចផ្ទុះខ្លាំងជាងនេះ។
កោះ Ruang មានប្រជាជនចំនួន៨៣៨នាក់ ហើយឥឡូវពួកគេត្រូវជម្លៀសទៅកាន់កោះ Tagulandang ដែលស្ថិតនៅជិតនោះបំផុត ដើម្បីសុវត្ថិភាព។
សូមបញ្ជាក់ ប្រទេសឥណ្ឌូណេស៊ី មានទីតាំងស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងឬគេស្គាល់ថា “Pacific Ring of Fire” ដែលជាតំបន់ មានសកម្មភាពរញ្ជួយដីញឹកញាប់បំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់