Connect with us

ព័ត៌មានជាតិ

១សប្ដាហ៍ យានយន្តជាង១០ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន

បានផុស

នៅ

យានយន្តសរុបចំនួន ១០៦ ៨២២ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន។ នេះបើយោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី០៨ ខែមេសា រហូតដល់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤  ដែលបង្ហោះនៅលើគណនីហ្វេសប៊ុក លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ដដែល  ក្នុងចំណោមយានយន្តជាង១០ម៉ឺនគ្រឿង ដែលធ្វើដំណើរនោះ គឺមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ២៥៣ ខ្សែ។ ក្នុងនោះស្វែងរកជំនួយដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤ករណី ស្វែងរកជំនួយចំនួន ១០០ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១៤៩ករណី។


ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។

រូបភាពតំណាង

គួររម្លឹកឡើងវិញថា ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ បានដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែវិច្ឋិកា ឆ្នាំ២០២២។ រយៈមួយឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះ គឺមានយានយន្តប្រមាណ ៤,៦៨លានគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ក្នុងនោះក្រុមហ៊ុនដែលគ្រប់គ្រងផ្លូវល្បឿនលឿនរកបានចំណូលចំនួន៣៥លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាស់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានជាតិ៣ នាទីutes មុន

អតីតរាជទូត​ផុតអាណត្តិ២រូប ត្រូវតែងតាំងជាអនុរដ្ឋលេខាធិការ និងអគ្គនាយក

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ហ្វីលីពីន​​ចាប់​ជនជាតិ​ចិន​​ពី​បទចារកម្ម​​​​​តាម​​​ជំរំ​យោធា​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

សន្តិសុខសង្គម២៤ នាទីutes មុន

បញ្ជូនជនជាតិកូរ៉េម្នាក់ ទៅតុលាការ ពាក់ព័ន្ធឃាតកម្មសម្លាប់នារីម្នាក់ នៅសង្កាត់បឹងកេងកងទី ១

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម