Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម បិទរោងចក្រទឹកស្អាតមួយកន្លែង បង្កទុក្ខលំបាកដល់ប្រជាជន រាប់រយគ្រួសារ

បានផុស

នៅ

គ្រោះរាំងស្ងួតកំពុងចោទជាបញ្ហាយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសវៀតណាម ហើយពេលនេះ មានរោងចក្រទឹកស្អាតមួយកន្លែងហើយ ត្រូវបិទទ្វាជាបណ្តោះអាសន្នដោយសារតែគ្មានទឹក។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ VN Express កាលពីថ្ងៃពុធទី១៧ខែមេសា, រោងចក្រដែលត្រូវបិទទ្វារនោះគឺស្ថិតនៅក្នុងខេត្ត Lam Dong ជាហេតុបង្កផលប៉ះពាល់ដល់ប្រជាជនប្រហែល ៧០០គ្រួសារ។

តាមការបញ្ជាក់ពីរោងចក្រផលិតទឹកស្អាត Da Huoai, ប្រភពទឹកសម្រាប់មនុស្សជាង៧០០គ្រួសារ នៅក្នុងទីក្រុង Da M’Ri គឺបានមកពីអាងស្តុក Da M’Re ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹក៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

(រូបថត៖ VN Express)

យ៉ាងណា ដោយសារតែគ្រោះរាំងស្ងួតធ្ងន់ធ្ងរនិងអូសបន្លាយពេល អាងស្តុកត្រូវរីងស្ងួតអស់ ហើយរោងចក្រប្រកាសថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការ ជាហេតុបង្កការខ្វះខាតទឹកសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់។

ទោះបែបនេះក្តី គណៈកម្មាធិការប្រជាជន Da Huoai បានបញ្ចេញរថយន្តចំនួនពីរគ្រឿង ទៅដឹកទឹកពីរោងចក្រនៅទីក្រុង Madaguoi មានចម្ងាយប្រហែល១៥គីឡូម៉ែត្រ ដើម្បីយកមកចែកជូនប្រជាជន សម្រាប់តម្រូវការប្រចាំថ្ងៃ។

(រូបថត៖ VN Express)

តាមការបែងចែក គ្រួសារនីមួយៗនឹងត្រូវទទួលបានទឹកស្អាតពី១០០-១២០លីត្រក្នុងមួយថ្ងៃ រហូតដល់ពេលរោងចក្រ Da Huoai បើកដំណើរការឡើងវិញ។

សូមបញ្ជាក់ថា អាកាសធាតុក្តៅហួតហែងក្នុងឆ្នាំនេះ បានបង្កជាគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅតំបន់ខ្ពង់រាបភាគកណ្តាលនិងដីសណ្ដទន្លេមេគង្គវៀតណាម ដោយធ្វើឲ្យបឹងបួមួយចំនួន រីងស្ងួត បំផ្លាញដំណាំស្រូវអស់ច្រើនហិកតា ថែមទាំងបណ្តាលឲ្យមានការខ្វះខាតទឹកសម្រាប់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឆ្នាំនេះ កម្ពុជា អាចប្រឈមគ្រោះរាំងស្ងួតក្នុងក្របខណ្ឌទូទាំងប្រទេស ដោយសារបាតុភូត អ៊ែលនីណូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម