Connect with us

ចរាចរណ៍

​បុគ្គលិកធនាគារ ABA ម្នាក់បាន​ស្លាប់​កាលពីយប់មិញ

បានផុស

នៅ

បុរស​ម្នាក់​បុគ្គលិកធនាគារ ABA បាន​ស្លាប់​ពេល​បញ្ជូនដល់​មន្ទីរ​ពេទ្យ បន្ទាប់ពី​ជិះ​ម៉ូតូក្នុងល្បឿន​លឿន​​ទៅបុក​រថយន្ត Toyota Prius កំពុងឆ្លងកាត់​ទទឹងផ្លូវពេញទំហឹង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ ចាន់ ប៊ុន​ណា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ បុគ្គលិក ធនាគរ ABA ស្នាក់នៅ បុរី​ពិភពថ្មី កំបូល។​

​​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែង​កើ​ត​ហេតុ​បាន​ឲ្យ​ដឹងថា មុនកើតហេតុគេ​ឃើ​ញ​រថយន្ត​ម៉ាក Toyota Prius ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BH-7044 បើក​ឆ្លងកាត់​ទទឹងផ្លូវ​ជាតិ​លេខ​២ បំណង​ទៅ​ទិស​ខាង​ជើង ខណៈ​បាន​ពាក់កណ្ដាល​ផ្លូវ​ក៏មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ស្កុប​ពី ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HI -2612 បើកពីទិសដៅ​ពី​ត្បូង​មក​ជើ​ង​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​បុក​រថយន្ត Toyota Prius ចំ​ពី​ចំហៀង​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​បាក់ក រួញ​ចូលគ្នា ឯ​រថយន្ត​រង​ការខូច​ខាត ។ ចំណែកឯ​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​បាន​ដួល​បោក​ក្បាល​នឹង​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ ​ត្រូវបាន​រថយន្ត​សាមុយ​របស់​មន្ទី​រពេទ្យ​ឯកជន​សួគ៌ា ដឹកយក​សង្គ្រោះ​ភ្លាមៗ ផងដែរ តែ​អកុសល​ជនរងគ្រោះ​របួស​ធ្ងន់​ពេក​ក៏បាន​ដាច់ខ្យល់​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ឯកជន​សួគ៌ា​តែម្ដង ។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះដល់ទីតាំងកើតហេតុ ហើយ​បាន​ទំនាក់ទំនង​ទៅ​សមត្ថ​កិច្ច​ជំនាញ​ចរាចរណ៍​ មក​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទាំងពីរ​គ្រឿង​នោះ​ទៅ​រក្សាទុក​នៅ​ការិ​យាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ច្បាប់ ។ ចំណែកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើកំណត់ហេតុ ប្រគល់​ឲ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹកយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ សុខុម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៣៤ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៧ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៥៥ នាទីutes មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

Sokha Hotels

ព័ត៌មានពេញនិយម