KPT+
USAID ប្រកាសពីការប្រកួតរូបថតស្តីពីភពផែនដី ឬ ប្លាស្ទិក
ទីភ្នាក់ងារជំនួយអាមេរិក (USAID Cambodia) បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនពីការប្រកួតរូបថតអំពីទិវាផែនដីឆ្នាំ ២០២៤៖ ភពផែនដី ឬ ប្លាស្ទិក ដើម្បីឈ្នះរង្វាន់ ហើយរូបថតជ័យលាភី នឹងដាក់បង្ហាញលើទំព័រហ្វេសប៊ុកផ្លូវការរបស់ទីភ្នាក់ងារជំនួយអាមេរិក។
ចំពោះលក្ខខណ្ឌនៃការប្រកួតនោះ គឺរូបថតត្រូវតែជារូបថតនៅប្រទេសកម្ពុជា ហើយផ្ញើទៅកាន់ប្រអប់សាររបស់ USAID Cambodia មុនថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ បេក្ខជនម្នាក់អាចផ្ញើរូបបានតែម្តងប៉ុណ្ណោះ។ បន្ទាប់មក USAID Cambodia នឹងចែករំលែករូបថតល្អបំផុតនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ ក្រោយពីចែករំលែករួច នឹងអាចឱ្យសាធារណជនបោះឆ្នោតតាមរយៈការចុច Like ដើម្បីជ្រើសរើសអ្នកឈ្នះចំនួន៣នាក់។
ក្រៅពីប្រអប់សាររបស់ USAID Cambodia លោកអ្នកក៏អាចផ្ញើតាមតាមអ៊ីម៉ែល [email protected] ដោយភ្ជាប់មកជាមួយនូវចំណងជើង ឬការពិពណ៌នាខ្លី ស្តីអំពីអត្ថន័យនៃរូបថតដោយឆ្លើយតបទៅនឹងប្រធានបទ៖ “ភពផែនដី ឬ ប្លាស្ទិក”។ USAID Cambodia បញ្ជាក់ថា រូបថតរបស់អ្នកគួរតែជួយផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹងដល់សាធារណជនអំពីផលប៉ះពាល់ដែលបង្កឡើងដោយប្លាស្ទិកចំពោះជីវិតមនុស្ស សត្វ និងសុខភាពរបស់ជីវចម្រុះទាំងអស់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា