Connect with us

ព័ត៌មានអន្ដរជាតិ

មហាសេដ្ឋី Paulson ភ្ជាប់ពាក្យជាមួយស្រីក្មេង ចំពេលផ្ទុះជម្លោះលែងលះភរិយាមិនទាន់ដាច់ស្រេច

បានផុស

នៅ

មហាសេដ្ឋី John Paulson មានវ័យ ៦៨ ឆ្នាំ ត្រូវបានគេរាយការណ៍ថា លោកកំពុងភ្ជាប់ពាក្យជាមួយមិត្តស្រីថ្មី ឈ្មោះ Alina de Almeida អាយុតិចជាលោកដល់ទៅ៣៣ឆ្នាំ ពោលគឺនាងមានអាយុត្រឹមតែ៣៥ឆ្នាំប៉ុណ្ណោះ។

គេហទំព័រ Six រាយការណ៍ថា បន្ទាប់ពីទំនាក់ទំនងស្នេហាអស់រយៈពេល ២ឆ្នាំកន្លះ មហាសេដ្ឋីរូបនេះ និងមិត្តស្រីក្មេងដែលជាអ្នកជំនាញខាងអាហាររូបត្ថម្ភ បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា។ ទោះបីជាស្ថានភាពបច្ចុប្បន្ននេះ លោកជាប់ពាក់ព័ន្ធក្នុងជម្លោះការលែងលះដោយមិនបានដោះស្រាយជាមួយអតីតប្រពន្ធមុនក៏ដោយ។

មហាសេដ្ឋី John Paulson និងមិត្តស្រីAlina de Almeida ចូលរួមកម្មវិធី Grand Opening Of Serafina Express នៅ Broad Street
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មាននៃការភ្ជាប់ពាក្យត្រូវបានលេចធ្លាយដំបូង នៅពេលដែលអ្នកកាសែត Amanda L. Gordon អ្នករាយការណ៍ព័ត៌មាន Bloomberg បានហៅ De Almeida ថាជាគូដណ្តឹងរបស់មហាសេដ្ឋីនៅក្នុងផ្នែកមួយអំពីការគាំទ្ររបស់ Paulson សម្រាប់យុទ្ធនាការបោះឆ្នោតឡើងវិញ​ របស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ។

ប្រភពមួយបានប្រាប់ Page Six ថា ខណៈពេលដែលការភ្ជាប់ពាក្យរបស់ Paulson គឺជាអាថ៌កំបាំងបើកចំហក្នុងចំណោមមិត្តភក្តិរបស់គាត់ ការអវត្តមាននៃចិញ្ចៀនភ្ជាប់ពាក្យបានបង្កឲ្យមានការរំពឹងទុក។ ព័ត៌មានលម្អិតនេះបង្ហាញថា Paulson មានចេតនារក្សាការភ្ជាប់ពាក្យដោយប្រយ័ត្នប្រយែង ដើម្បីចៀសវាងការរឹតបន្តឹងទំនាក់ទំនងដ៏តានតឹងរបស់គាត់ជាមួយប្រពន្ធមុនឈ្មោះ Jenny Zaharia មានវ័យ ៥២ ឆ្នាំ ដែលជាអតីតលេខារបស់គាត់ផងដែរ។

ថ្វីបើយ៉ាងណាក៏ដោយ Paulson បានស្វែងរកការលែងលះពី Zaharia ក្នុងឆ្នាំ ២០២១ បន្ទាប់ពីរៀបការបាន ២០ ឆ្នាំ ហើយក្រោយមកត្រូវបានគេរាយការណ៍ថាមានការភ្ញាក់ផ្អើលនៅពេលដែលនាងដឹងពីការសម្រេចចិត្តរបស់ស្វាមីនាងក្នុងការបំបែកដោយបានរកឃើញវាតាមរយៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

លើសពីនេះទៀតដែរ អតីតគូស្នេហ៍ដែលមិនបានចុះកិច្ចសន្យាមុនរៀបការនោះ បច្ចុប្បន្នកំពុងជាប់គាំងក្នុងជម្លោះផ្លូវច្បាប់ជុំវិញការបែងចែកទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍របស់ពួកគេដោយមិនទាន់ដោះស្រាយចេញនូវឡើយទេ។

យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ១៧ ខែមេសា យោងតាមទស្សនាវដ្តី Forbes បានបញ្ចាក់ថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Paulson មានតម្លៃ ៣.៥ពាន់លានដុល្លារ។ បន្ទាប់ពីទទួលបានសញ្ញាបត្របរិញ្ញាបត្រពីសាកលវិទ្យាល័យញូវយ៉ក និងអនុបណ្ឌិតពីសាលាធុរកិច្ច Harvard លោក Paulson បានប្រមូលទ្រព្យសម្បត្តិរបស់គាត់តាមរយៈក្រុមហ៊ុនមូលនិធិការពារហានិភ័យ ហើយដោយការភ្នាល់ដោយជោគជ័យប្រឆាំងនឹងការបញ្ចាំបំណុលនៅនៅឆ្នាំ២០០៧៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឆ្នាំ២០២៤ Forbes រកឃើញថា មហាសេដ្ឋីថៃកំពូលទាំង៥ រូប ធ្លាក់ចុះទ្រព្យសម្បត្តិមិនខុសគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១០ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៥ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម