Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ នឹងចាប់ផ្ដើមប្រជុំប្រាក់ឈ្នួលកម្មករ-និយោជិត សម្រាប់ឆ្នាំ ២០២៥ នៅត្រីមាសទី ៣ ខាងមុខ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ចាប់ផ្ដើម​ប្រជុំ​ប្រាក់ឈ្នួល​កម្មករ-និយោជិត ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ ២០២៥ នៅ​ត្រីមាស​ទី ៣ ខាងមុខ ខណៈ​ឆ្នាំ ២០២៤ នេះ កម្មករ-និយោជិត ទទួល​បាន​ប្រាក់ឈ្នួល​អប្បបរមាចំនួន ២០៤ ដុល្លារ ក្នុង ១ ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ១៨ មេសា នេះ​ថា ជា​រៀងរាល់​ឆ្នាំ ក្រសួង បាន​កំណត់​យក​ខែ​កក្កដា​សម្រាប់​ចាប់ផ្ដើម​កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​ខ្លួន​រួមមាន​ភាគី រាជរដ្ឋាភិបាល ភាគី​និយោជក និង​ភាគី​សហជីព​តំណាង​ឱ្យ​កម្មករ-និយោជិត។

លោក​បាន​បន្ត​ថា នៅ​ខែ​សីហា ប្រជុំ​ទ្វេភាគី​រវាង​ភាគី​និយោជក និង​ភាគី​រាជរដ្ឋាភិបាល ភាគី​សហជីព​ជាមួយ​រាជរដ្ឋាភិបាល និង​ភាគី​សហជីព​ជាមួយ​ភាគី​និយោជក និង​ខែ​កញ្ញា ភាគី​ទាំង​បី​ចាប់ផ្ដើម​បើក​កិច្ចប្រជុំ​ត្រីភាគី។

លោក​បាន​បន្ត​ទៀត​ថា សម្រាប់​ត្រីមាស​ទី ៤ នៅ​ខែ​តុលា ហើយ​ក្នុង​ករណី​មាន​ការ​កុង​សង់​ស៊ីគ្នា​នឹង​ប្រកាស​ប្រាក់ឈ្នួល​ថ្មី​ដែល​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០២៥។ ក្នុង​ករណី​មិន​កុងសង់ស៊ីស​ទេ ត្រី​ភាគី​ត្រូវ​ប្រជុំ​ជា​លើក​ទី ២ ដើម្បី​ស្វែងរក​កុងសង់ស៊ីស ឬ​ការ​បោះឆ្នោត​ដោយ​សម្ងាត់។

លោក​បាន​បន្ថែម​ថា លក្ខណវិនិច្ឆ័យ​ក្នុង​ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​នៅ​កម្ពុជា សំដៅ​ទៅ​លើ​លក្ខណវិនិច្ឆ័យ​បែប​សង្គម​រួមមាន​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុង​ការ​រស់នៅ និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​រួមមាន​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ។

គួរ​បញ្ជាក់​ថា ឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ជូន​ដល់​កម្មករ-និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប ចំនួន ៤ ដុល្លារ ក្នុង​នោះ ២ ដុល្លារ អនុម័ត​ដោយ​ត្រីភាគី និង ២ ដុល្លារ​ទៀត ផ្តល់​ជូន​បន្ថែម​ដោយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ធ្វើ​ឱ្យ​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ-និយោជិត មាន​ចំនួន ២០៤ ដុល្លារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម