Connect with us

កីឡា

ភ្លើងគប់​អូឡាំពិក២០២៤ ចាប់ផ្តើមបំភ្លឺនៅកន្លែងកំណើត មុនពេលដង្ហែទៅបារាំង

បានផុស

នៅ

កាល​ពី​ថ្ងៃ​អង្គារ៍ ទី​១៦ ខែ​មេសា​ ភ្លើងគប់​កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ ត្រូវបានបំភ្លឺ​ក្នុង​ពិធី​ប្រពៃណី​មួយ​នៅក្នុងទីក្រុងអូឡាំព្យាបុរាណ ​ប្រទេស​ក្រិក​ជា​កន្លែង​កំណើត​កីឡា​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងជនជាតិក្រិក​ អ្នកនាង Mary Mina ដែលដើរតួជាបូជាចារ្យជាន់ខ្ពស់ បានដុតភ្លើងកាលពីថ្ងៃអង្គារ៍ ដោយប្រើអណ្តាតភ្លើងបម្រុងជំនួសកញ្ចក់ប៉ារ៉ាបូល ដោយសារ​មេឃមានពពកច្រើនសម្រាប់ការចាប់ផ្តើមពិធីដង្ហែបន្តពីប្រទេស​ក្រិក ទៅប្រទេសបារាំង។

ពិធីដង្ហែភ្លើងអូឡាំពិកនឹងបញ្ចប់ក្នុងរដ្ឋធានីបារាំង ជា​ពេលពិធីបើក​ជា​ផ្លូវ​ការ​​របស់​ម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ និង​​ជាលើកទី៣​ដែល​បារាំង​បាន​ធ្វើម្ចាស់​ផ្ទះ​ បន្ទាប់ពី​ធ្លាប់​ធ្វើ​នៅ​​ឆ្នាំ១៩០០ និង១៩២៤។

អណ្ដាតភ្លើងនេះនឹងត្រូវប្រគល់ជាផ្លូវការទៅឱ្យអ្នករៀបចំកម្មវិធីអូឡាំពិក នាទីក្រុងប៉ារីស នៅក្នុងកីឡដ្ឋាន Panathenaic​ របស់​ទីក្រុងអាតែន​ដែលជាទីតាំង​រៀបចំ​កីឡា​អូឡាំពិក​សម័យ​ទំនើបដំបូង នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ​ឆ្នាំ​១៨៩៦​ បន្ទាប់ពីការដង្ហែរយៈពេល ១១ថ្ងៃនៅទូទាំងប្រទេសក្រិក។

បន្ទាប់មកនឹងចេញដំណើរនៅថ្ងៃបន្ទាប់ទៅកាន់ប្រទេសបារាំងនៅលើសំពៅដែលមានឈ្មោះថា Belem ឆ្ពោះ​ទៅ​ទីក្រុង Marseille នៅថ្ងៃទី៨ ខែឧសភា ជាមួយនឹងមនុស្សប្រមាណ​ ១៥០,០០០នាក់ ដែល​ត្រូវ​បាន​រំពឹង​​នឹង​ចូលរួមក្នុងពិធីនេះនៅកំពង់ផែចាស់របស់ទីក្រុងភាគខាងត្បូង។

ទី​ក្រុង Marseille ដែលបង្កើតឡើងដោយអ្នកតាំងលំនៅក្រិក​ Phocaea ប្រហែល ៦០០ឆ្នាំមុនគ្រិស្តសាករាជ នឹងក៏ជាកន្លែងរៀបចំការប្រកួតកីឡាទូកក្តោង សម្រាប់អូឡាំពិក២០២៤នេះផងដែរ។

ការដង្ហែនៅ​ប្រទេស​បារាំងនឹង​ប្រើ​ពេល​៦៨ថ្ងៃ ហើយ​គ្រោង​នឹង​បញ្ចប់នៅទីក្រុងប៉ារីស​ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ aljazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៥ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម