Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហួត សុធី ត្រូវបានតែងតាំងជាស្នងការនគរបាល ខេត្តសៀមរាប ជាផ្លូវការ

បានផុស

នៅ

ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ត្រូវបានតែងតាំងជាស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តសៀមរាបថ្មី ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវបានផ្លាស់ប្តូរទៅកាន់ភារកិច្ចថ្មី នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតែងតាំងនេះក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិតំណាងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។  

បន្ទាប់ពីប្រគល់ ប្រកាស និងប្រគល់ត្រា តែងតាំងជូនលោកឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបថ្មីរួចមក រូបលោកបានឡើងធ្វើការប្ដេជ្ញាចិត្តសន្យាថា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និងអនុវត្តដោយស្មោះត្រង់តាមកម្មវិធីនយោបាយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ហើយគោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទប្បញ្ញតិ្ត និងបទបញ្ជាផ្សេងៗរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទៅតាមបទវិន័យរបស់មន្ត្រីនគរជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង និងការិយាល័យពាក់ព័ន្ធផ្សេងៗទៀតឱ្យបានល្អប្រសើរ។

ចំណែក លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងនូវការកោតសរសើរចំពោះការងារដែលអតីតស្នងការខេត្ត និងកងកម្លាំងនគរបាលទាំងអស់ ខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ដោយបានផ្តល់សេវាឆាប់រហ័ស និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមកនៅក្នុងឱកាសសៀមរាបសង្រ្កាន្តកន្លងមកនេះ ព្រមទាំងជំរុញឲ្យបន្តលើកិច្ចការងារនេះ ឲ្យកាន់តែល្អទ្វេរឡើងបន្ថែមទៀត។ លោកអភិបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវវិធានការសំខាន់ៗមួយចំនួនដល់កងកម្លាំងសមត្ថកិច្ច ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព និងធានាបានសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិ និង ភ្ញៀវទេសចរដែលចូលមកកាន់ខេត្តសៀមរាប ដែលជាខេត្តប៉ូលទេសចរណ៍ ។

ដោយឡែក លោកនាយឧត្តមសេនីយ៍ ស ថេត វិញ បានផ្តល់នូវអនុសាសន៍សំខាន់ៗសម្រាប់លោកស្នងការនគរបាលថ្មី ធ្វើការដឹកនាំកងកម្លាំង ដោយបានលើកនូវគោលដៅសំខាន់ៗចំពោះមុខ។ លោកនាយឧត្តមសេនីយ៍ បានផ្តល់នូវដំបូន្មានល្អៗ សម្រាប់កងកម្លាំងទាំងអស់សម្រាប់យកទៅអនុវត្តនៅក្នុងមូលដ្ឋាន ព្រមទាំងសូមឲ្យមន្ត្រីកងកម្លាំងនគរបាលទាំងអស់ ត្រូវធ្វើការកែប្រែនូវឥរិយាបថរបស់ខ្លួន គោរពនូវក្រមសីលធម៌ជាមន្ត្រីនគរបាលជាតិ ក្នុងការបម្រើសេវាសាធារណៈ​ជូនប្រជាពលរដ្ឋ និងត្រូវអនុវត្តឲ្យខាងតែបាននូវខ្លឹមសារ៩ចំណុចនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ នាយឧត្តមសេនីយ៍អគ្គស្នងការ ក៏បានសង្កត់ធ្ងន់ទៅលើការងារគ្រប់គ្រងធនធានមនុស្ស ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការងារបង្ក្រាបការចរាចរគ្រឿងញៀន និងក្រុមក្មេងទំនើង ដោយខេត្តសៀមរាប ជាគោលដៅរបស់ភ្ញៀវទេសចរដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិ ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាបផងដែរ ។ 

លោកនាយឧត្តមសេនីយ៍ ស ថេត បានផ្តាំផ្ញើដល់ស្នងការថ្មី ត្រូវអនុវត្តឲ្យបាននូវតួនាទីភារកិច្ចរបស់ខ្លួន ដែលជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់បម្រើប្រយោជន៍ និងក្តីសុខជូនប្រជាពលរដ្ឋ ជាពិសេស កត្តាសំខាន់ចំពោះមុខលើការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពង្រឹងវិន័យ និងលើកកម្ពស់សមត្ថភាពដល់កងកម្លាំងរបស់ខ្លួន ដើមី្បអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ប្រមុខ UN ច្រានចោលសំណើអភិបាលកិច្ច«បណ្តោះអាសន្ន» របស់ពូទីន នៅអ៊ុយក្រែន

ព័ត៌មានជាតិ៥ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមកោតសរសើរការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

កីឡា១៦ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៨ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម