Connect with us

កីឡា

រដ្ឋាភិបាលអេ​ស្ប៉ា​ញ​ចូល​ខ្លួនដោះស្រាយរឿង​សហព័ន្ធបាល់ទាត់​របស់ខ្លួន

បានផុស

នៅ

រដ្ឋាភិបាលអេស្ប៉ាញ បានសន្យាកាលពីថ្ងៃអង្គារ៍ពី​ការ​ចាត់វិធានការប្រឆាំងនឹងសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បន្ទាប់ពី​កើត​រឿងអាស្រូវជាបន្តបន្ទាប់។ អតីតប្រធានសហព័ន្ធ​ គឺលោក Luis Rubiales កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយ ហើយឥឡូវនេះអ្នកស្នងតំណែង លោក Pedro Rocha ក៏កំពុងត្រូវបានស៊ើបអង្កេត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«រដ្ឋាភិបាលអេស្ប៉ាញប្តេជ្ញាដោះស្រាយចំពោះ​ស្ថានភាព ‘មិនអាចទទួលយកបាន​របស់​សហព័ន្ធ​បាល់ទាត់»។ នាយកប្រតិបត្តិអេស្ប៉ាញបាននិយាយកាលពីថ្ងៃអង្គារ៍ និង​បាន​សន្យា​ថា ​នឹងដោះស្រាយ​រឿង​អាស្រូវ​ឲ្យ​ជ្រះ​ស្រឡះ។ រឿងអាស្រូវជា​បន្ត​បន្ទាប់​ មន្ត្រីអេស្ប៉ាញបារម្ភថា សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) អាចនឹងសង្ស័យពី​សមត្ថភាពរបស់ប្រទេសក្នុងការធ្វើជាម្ចាស់ផ្ទះ​ជើង​ឯក​ពិភព​លោក (World Cup) ឆ្នាំ២០៣០។

លោក José Manuel Uribes ប្រធានក្រុមប្រឹក្សាកីឡាកំពូល (CSD) និងជា​រដ្ឋ​មន្ត្រី​កីឡា​បានទទូច​ថា រឿងអាស្រូវនឹងមិនមានផលប៉ះពាល់ដល់ការដេញថ្លៃរបស់អេស្ប៉ាញដើម្បីធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ នោះទេ។

លោកបានបន្ថែមថា៖ «ខ្ញុំនិយាយជាមួយ FIFA ស្ទើររាល់ថ្ងៃ។ ពួកគេប្រាកដថា អេស្ប៉ាញជាប្រទេស​ដឹងពីរបៀបរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក មិនមានគ្រោះថ្នាក់ទេ»។ ទោះ​បី​ជា​យ៉ាង​ណា ​ភាពជឿជាក់​ក៏​អាចស្ថិត​ក្នុងហានិភ័យ​ដែរ។

ដំបូងឡើយ ករណីអតីតប្រធាន លោក Luis Rubiales ដែលបានលាលែងពីតំណែងកាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីបានថើបកីឡាការិនី​ Jenni Hermoso ដែល​បាន​ឈ្នះពាន​ជើង​ឯកនារី​ពិភព​លោក​ Women’s World Cup។ បច្ចុប្បន្ន​រឿង​នេះ​កំពុង​ស្ថិត​ក្រោមការស៊ើបអង្កេត​ពាក់​ព័ន្ធ​នឹង​​សំណុំរឿងពុករលួយ​ថែម​ទៀត។

ស្ថានភាពរបស់លោកគឺធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅពេល​លោក​បាន​ត្រឡប់ទៅប្រទេសអេស្ប៉ាញពីសាធារណរដ្ឋដូមីនីកែន ជាកន្លែងដែលចាប់ផ្តើមមានការស៊ើបអង្កេត។

លោក Rubiales តែងតែទទូចលើភាពគ្មានកំហុសរបស់ខ្លួន ប៉ុន្តែជារៀងរាល់ថ្ងៃ ភស្តុតាងកាន់តែច្រើនឡើង ដែលធ្វើ​ឲ្យ​លោកស្ថិតក្នុងស្ថានភាពលំបាក។ ឥឡូវនេះបេក្ខជនតែ​ម្នាក់​គត់​ដែល​ជំនួសលោក​ Rubiales គឺលោក Pedro Rocha ក៏ស្ថិតនៅក្រោមការស៊ើបអង្កេត​ដែរ។

របាយការណ៍មួយរបស់តុលាការកំពូលកីឡារបស់ប្រទេស (TAD) បង្ហាញថា សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ បានយកការសម្រេចចិត្ត “លើសពីសមត្ថភាពរបស់ខ្លួន”។

លោក José Manuel Uribes ប្រធាន CSD និង​រដ្ឋ​មន្ត្រី​កីឡ​បាននិយាយថា ៖«ក្រុមប្រឹក្សាកីឡាជាន់ខ្ពស់ (CSD) និងរដ្ឋាភិបាល​គ្រោង​ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីកែ​លំអ​ស្ថានភាព​ឲ្យ​ល្អ​ប្រសើរ»៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម