Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្យួរតំណែងអគ្គស្នងការរងនគរបាលជាតិ ពាក់ព័ន្ធការលាងលុយកខ្វក់ ជាមួយក្រុមហ៊ុនហ្គេមអនឡាញ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Bangkok Post នៅថ្ងៃសុក្រទី១៩ខែមេសា, អគ្គស្នងការនគរបាលជាតិស្តីទីថៃ បានព្យួរតំណែងអគ្គស្នងការរងនគរបាលជាតិលោក Surachate Hakparn និងមន្ត្រីក្រោមឱវាទ៤នាក់ទៀតភ្លាមៗ ដោយចោទប្រកាន់ពីបទពាក់ព័ន្ធជាមួយក្រុមហ៊ុនល្បែងស៊ីសងតាមអនឡាញ។

អគ្គស្នងការរងនគរបាលជាតិថៃ Surachate Hakparn (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពខាងលើ អ្នកទាំង៥ មានជាប់សង្ស័យពាក់ព័ន្ធការលាងលុយកខ្វក់ ជាមួយគេហទំព័រហ្គេមអនឡាញ BNK Matser។

ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីតុលាការ ​អនុម័ត​ដីកា​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​៥ ហើយការព្យួរតំណែងនេះទៀតសោត កើតឡើងក្រោយពេលអគ្គស្នងការនគរបាលជាតិស្តីទីលោក Kitrat Panphet ជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នៅវិមានរដ្ឋាភិបាល។

ទោះបីជាយ៉ាងណាក៏ដោយ អ្នក​ទាំង៥ ក៏​មាន​សិទ្ធិ​ដាក់​ញត្តិ​ប្រឆាំង​នឹង​ដីកានេះដែរ។

អគ្គស្នងការរងនគរបាលជាតិថៃ Surachate Hakparn (រូបថត៖ AP)

អស់រយៈពេលជាយូរមកហើយ លោក Surachate បានជាប់ក្នុងជម្លោះដ៏រ៉ាំរ៉ៃ ដោយប្រជាជន នាំគ្នាចោទប្រកាន់គាត់ថា ពាក់ព័ន្ធជាមួយបណ្តាញល្បែងស៊ីសងខុសច្បាប់ជាច្រើន។

កាលពីថ្ងៃទី២ខែមេសា គាត់ត្រូវបានបញ្ជូនខ្លួនទៅប៉ូលិសម្តងហើយ ដើម្បីឆ្លើយបំភ្លឺពីបទលាងលុយកខ្វក់ ពោលគឺត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមស៊ើបអង្កេតទទួលបានដីកាចាប់ខ្លួនគាត់ ប៉ុន្តែក្រោយមកគាត់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។

អគ្គស្នងការរងនគរបាលជាតិថៃ Surachate Hakparn (រូបថត៖ EFE)

ទីបំផុត គណកម្មការមួយដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រីដើម្បីស៊ើបអង្កេតករណីនេះ បានរកឃើញថា មានព័ស្តុតាងរឹងមាំដែលបង្ហាញយ៉ាងច្បាស់ថា លោក Surachate ពិតជាមានជាប់ពាក់ព័ន្ធការសំណុំរឿង លាងលុយកង្វក់មែន។

សូមបញ្ជាក់ថា ក្រៅពីលោក Surachate មន្ត្រី៤នាក់ទៀតដែលជាប់ព័ន្ធក្នុងករណីនេះរួមមាន លោក Kittichai Sangkhathaworn ស្នងការ​រង​នគរបាល​ខេត្ត Songkhla, Krit Pariyaket នាយប៉ុស្តិ៍រងស្រុក Phra Samut Chedi ក្នុងខេត្ត Samut Prakan និង​ប៉ូលិស​​ចរាចរណ៍​ពីរ​នាក់ឈ្មោះ Natthawut Wadwaew និង Natthanan Chuchak៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ មិនអនុញ្ញាតឲ្យលេងបាញ់ទឹក រហូតឡើយក្នុងខែ រៀបចំពិធីបុណ្យសង្ក្រាន្តនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១១ នាទីutes មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​របស់​អាមេរិក​

ព័ត៌មានជាតិ៥៥ នាទីutes មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម