Connect with us

សន្តិសុខសង្គម

នាយករដ្ឋមន្ត្រី៖ កងទ័ពត្រូវតែប្រឆាំងដាច់ខាតឧបាយកលដែលប៉ុនប៉ងបង្កអសន្តិសុខដល់ជាតិ

បានផុស

នៅ

អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេច ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញឱ្យកងទ័ពទាំងអស់ត្រូវតែប្រឆាំងដាច់ខាតរាល់ឧបាយកលទាំងឡាយណាដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា ឬបង្កអសន្តិសុខដល់សង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ទន្ទឹមនឹងការអនុវត្តភារកិច្ចស្នូលរបស់ខ្លួន កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិ រាជរដ្ឋាភិបាល និងត្រូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាពជាតិ ឯកភាពទឹកដីនៃកម្ពុជា ការពារសន្តិភាព ការពាររាល់សមិទ្ធផលសង្គមជាតិ សមិទ្ធផលនៃនយោបាយឈ្នះឈ្នះឱ្យបានគង់វង្ស។ ព្រមជាមួយគ្នា សម្ដេចធិបតី បានណែនាំឱ្យកងទ័ពរួមចំណែកដល់ការកសាងនីតិរដ្ឋ អភិវឌ្ឍន៍ប្រទេសជាតិ ហើយត្រៀមលក្ខណៈគ្រប់កាលៈទេសៈរាល់ប្រតិបត្តិការដែលរាជរដ្ឋាភិបាលប្រគល់ជូនឱ្យមានប្រសិទ្ធភាព។​

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដល់តួនាទីដ៏សំខាន់របស់កងយោធពលខេមរភូមិន្ទក្នុងការប្រឆាំងដាច់ខាតនូវឧបាយកល និងសកម្មភាពទាំងឡាយណាដែលក្នុងបំណងចង់បំផ្លាញដល់សុខសន្តិភាពនៅកម្ពុជា​ដែលខិតខំរកបានដោយលំបាក ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចធិបតី លើកឡើងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានថាមពលខ្លាំង សមត្ថភាពពេញលេញ ឆន្ទៈមុតមុះ និងវិន័យល្អ ការពារបានរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យភាព ឯកភាពទឹកដី សន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ ដោយសំដៅធ្វើឱ្យបរាជ័យរាល់ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងបង្កើតបដិវត្តពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិ»

សម្ដេចធិបតី ប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែថែរក្សា និងការពារសុខសន្តិភាពនេះឱ្យបាន ហើយកងទ័ពត្រូវមានភាពសកម្មក្នុងការរួមចណែកទប់ស្កាត់បទល្មើសនានាក្នុងសង្គមឱ្យបានទាន់ពេលវេលាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោក ប៉ែន បូណា៖ប្រពៃណីតជំនាន់របស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

ព័ត៌មានជាតិ៤២ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

Sokha Hotels

ព័ត៌មានពេញនិយម