Connect with us

ព័ត៌មានជាតិ

កម្ពុជា មានពលករធ្វើការនៅ អារ៉ាប៊ីសាអូឌីត ជាង ៦០ នាក់ ទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ

បានផុស

នៅ

បច្ចុប្បន្ន កម្ពុជា មាន​ពលករ​ធ្វើការ​នៅ​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត ចំនួន ៦៤ នាក់ ស្រី ៦៤ នាក់ ធ្វើការ​បម្រើ​នៅ​តាម​ផ្ទះ​ដោយ​ទទួល​បាន​ប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​ខ្មែរ ចំនួន ៧៨ នាក់ បាន​ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ត្រូវ​បាន​ជួយសង្គ្រោះ បន្ទាប់ពី​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក កាលពី​ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ ២០២៤ រួចមក។

នៅ​យប់​ថ្ងៃ​ទី ១៨ មេសា លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ខល​តាម​វីដេអូ ជួប​ជាមួយ​ពល​ការិនី​ខ្មែរ ចំនួន ២៩ នាក់ ដែល​កំពុង​ស្នាក់នៅ​ផ្ទះ​បណ្ដោះអាសន្ន ក្នុង​ទីក្រុង Jeddah នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដើម្បី​ជម្រាប​ព័ត៌មាន​ដល់​ពួកគាត់​ដោយ​ផ្ទាល់​ថា សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​ជ្រាប​ហើយ​នូវ​សារ​អំពាវនាវ​របស់​ពួកគាត់ ហើយ​ក៏បាន​ណែនាំ​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឱ្យ​ចាត់​គ្រប់​វិធានការ​ភ្លាមៗ ដើម្បី​ធានា​សុវត្ថិភាព និង​នាំ​ពល​ការិនី​ត្រឡប់​មក​ស្រុកកំណើត​វិញ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​ដូចជា​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អារ៉ាប៊ីសាអូឌីត មាន​និវេសនដ្ឋាន​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប បាន​ទំនាក់ទំនង​រក​ឃើញ​ទីតាំង ហើយ​កំពុង​រៀបចំ​សំបុត្រ​យន្តហោះ​ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន ៧៨ នាក់ ដែល​បាន​ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ឱ្យ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី ១៩ ខែ​មេសា ចំនួន ២៩ នាក់​, នៅ​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ ២០២៤ ចំនួន ២៧ នាក់​, និង​ថ្ងៃ​ចុងក្រោយ គឺ ថ្ងៃ​ទី ២១ ខែ​មេសា ឆ្នាំ ២០២៤ ចំនួន ២២ នាក់។

ពលរដ្ឋ​ទាំង ៧៨ នាក់​នេះ មាន​ចំនួន ៥១ នាក់ កំពុង​ស្ថិតនៅ​ទីក្រុង Jeddah ចំនួន ១៥ នាក់ កំពុង​ស្ថិត​នៅ​រាជធានី Riyadh និង​ចំនួន ១២ នាក់ កំពុង​ស្ថិតនៅ​ទីក្រុង Dammam នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា គិត​ត្រឹម ២០២៣ កម្ពុជា បាន​ផ្តល់​ឱកាស​ការងារ​នៅ​ក្រៅ​ប្រទេស​ជូន​ប្រជាពលរដ្ឋ​ចំនួន ១ ៣៥៦ ៦១៦ នាក់ ស្រី​ចំនួន ៥៥២ ៨៥១ នាក់ ក្នុង​នោះ​រួមមាន ប្រទេស​ថៃ មាន​ចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ មធ្យម​ទទួល​បាន​ប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។ សាធារណរដ្ឋ​កូរ៉េ មាន​ចំនួន ៥០ ៩៧០ នាក់ ស្រី ១២ ៥៣៨ នាក់ ទទួល​បាន​ប្រាក់ខែ ១ ៥០០ ដុល្លារ ក្នុង ១ ខែ ប្រទេស​ជប៉ុន មាន​ចំនួន ២០ ០៥៦ នាក់ ស្រី ៩ ១៥៥ នាក់ ទទួល​បាន​ប្រាក់ខែ ១ ៤០០ ដុល្លារ ១ ខែ ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន ២២ ២៦២ នាក់ ស្រី ២១ ៣៥៩ នាក់ ទទួល​បាន​ប្រាក់​ខែ ៣៤០ ដុល្លារ ១ ខែ ប្រទេស​សិង្ហបុរី មាន​ចំនួន ៨៧១ នាក់ ស្រី ៨៧១ នាក់ ទទួល​បាន​ប្រាក់​ខែ ៥០០ ដុល្លារ ១ ខែ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​មាន​ចំនួន ២១៨ នាក់ ស្រី ២១៨ នាក់ ទទួល​បាន​ប្រាក់ខែ ៥៩១ ដុល្លារ ១ ខែ និង​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត មាន​ចំនួន ៦៤ នាក់ ស្រី ៦៤ នាក់ ទទួល​បាន​ប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។

លោក​បាន​បន្ថែម​ទៀត​ថា ពលករ​ទាំងអស់ ទទួល​បាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ តាមច្បាប់ នៃ​ប្រទេស​ទទួល​នីមួយៗ រួម​ទាំង​ប្រាក់ឈ្នួល និង​របប​សន្តិសុខ​សង្គម និង​បាន​ផ្ញើ​ប្រាក់​មក​គ្រួសារ​ពី​គ្រប់​ប្រទេស​ជា​មធ្យម មាន​ប្រមាណ​ជិត ៣ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង ១ ឆ្នាំ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ វិនាទី មុន

ព្រះមហាក្សត្រ អំពាវនាវប្រជារាស្រ្តខ្មែររួបរួមគ្នាថែរក្សាប្រទេសជាតិ​ និងគោរពច្បាប់រដ្ឋធម្មនុញ្ញ

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

លីបង់៖ មនុស្ស​ស្លាប់​ហោច​ណាស់​៤៩២​នាក់ ព្រោះ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល

ជីវិតកម្សាន្ដ១៥ នាទី មុន

សឿន វីតា ដាស់តឿនអ្នកគិតខ្លី ឲ្យមើលជីវិតរបស់លោក ដែលកំពុងតស៊ូដោះបំណុលគេជាង ២០មុឺនដុល្លារ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

វៀតណាម​កំណត់គោលដៅឱ្យ​មាន​រោងចក្រផលិតបន្ទះ​ឈីប ត្រឹម​ឆ្នាំ​ ២០៣០

ព័ត៌មានជាតិ៣៦ នាទី មុន

រដ្ឋមន្ត្រីអប់រំ ណែនាំក្រុមការងារជំនាញឱ្យចុះជួយគាំទ្រ សាលារៀនគំរូ ដោយផ្ទាល់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម