ព័ត៌មានជាតិ
អាជ្ញាធរកោះកុង កំណត់យកភូមិចំនួន ២ ចូលរួមប្រកួតប្រជែងជាភូមិទេសចរណ៍ឆ្នើម
អាជ្ញាធរខេត្តកោះកុង មន្ទីរជំនាញ និងអាជ្ញាធរស្រុកមណ្ឌលសីមា ស្រុកថ្មបាំង បានកំណត់យកភូមិចំនួន ២ ដើម្បីជ្រើសរើសទៅចូលរួមកម្មវិធីប្រកួតប្រជែងជាភូមិទេសចរណ៍ឆ្នើម របស់អង្គការ UNWTO ឆ្នាំ ២០២៤។
ភូមិពាមក្រសោប ស្ថិតនៅស្រុកមណ្ឌលសីមា និងភូមិជីផាត ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានជ្រើសរើសយកជាភូមិបេក្ខជនទៅចូលរួមប្រកួតប្រជែងជាភូមិទេសចរណ៍ឆ្នើមជាមួយនឹងភូមិទេសចរណ៍ឆ្នើមៗ ដទៃទៀត នៅជុំវិញពិភពលោក ក្រោមការរៀបចំរបស់អង្គការទេសចរណ៍ពិភពលោក(UNWTO)។
លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ នេះថា ការដែលសម្រេចយកភូមិចំនួន ២ ខាងលើនេះ ទៅចូលរួមកម្មវិធីប្រកួតប្រជែងជាភូមិទេសចរណ៍ឆ្នើម ដោយសារតែពិនិត្យមើលឃើញថា ភូមិពាមក្រសោប និងភូមិជីផាត ជាភូមិដ៏មានសក្ដានុពលខ្ពស់ស្របទៅតាមលក្ខខណ្ឌចង់បានរបស់ក្រសួងទេសចរណ៍។
លោកអភិបាលរងខេត្ត បន្តថា ឥឡូវនេះ អាជ្ញាធរខេត្ត មន្ទីរជំនាញ និងអាជ្ញាធរភូមិ-ឃុំ កំពុងរៀបចំផលិតជាវីដេអូស្ព៊តតបអ្វីដែលជាគោលការណ៍លក្ខខណ្ឌតម្រូវដោយក្រសួងទេសចរណ៍ និងអង្គការទេសចរណ៍ពិភពលោក ឱ្យបានមុនថ្ងៃទី ២៥ ខែមេសា ហើយបញ្ជូនទៅក្រសួងទេសចរណ៍បន្តពិនិត្យសម្រេច។
គួរជម្រាបថា ភូមិទេសចរណ៍ឆ្នើម ដែលអាចចូលរួមជាបេក្ខភាពក្នុងការប្រកួតប្រជែងនេះត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម ៖ -មានដង់ស៊ីតេប្រជាជនទាប និងមានប្រជាជនអតិបរមាចំនួន ១៥ ០០០ នាក់។ -មានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានសកម្មភាពប្រពៃណីសំខាន់ៗ ដូចជា កសិកម្ម ព្រៃឈើ ការចិញ្ចឹមសត្វ ឬ ការនេសាទជាដើម និងមានប្រពៃណី និងជីវភាពរស់នៅដែលកំពុងអនុវត្តដោយប្រជាជនក្នុងភូមិនោះផ្ទាល់។ ទន្ទឹមនឹងនេះ ក៏ត្រូវយោងតមសូចនាករ នៃការវាយតម្លៃក្នុងការប្រកួតប្រជែងផងដែរដូចជា ៖ ទី១.ធនធានវប្បធម៌ និងធម្មជាតិ, ទី២.ការលើកកម្ពស់ និងការអភិរក្សធនធានវប្បធម៌ ៖ ភូមិប្ដេជ្ញាក្នុងការលើកកម្ពស់ និងការអភិរក្សសម្បត្តិវប្បធម៌របស់ខ្លួន ដែលមានលក្ខណៈពិតប្រាកដ និងប្លែកពីគេ។, ទី៣.ចីរភាពសេដ្ឋកិច្ច ៖ ភូមិប្ដេជ្ញាលើកកម្ពស់ចីរភាពសេដ្ឋកិច្ចដែលគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម សហគ្រិនភាព សមាហរណកម្មខ្សែចង្វាក់តម្លៃ ការវិនិយោគ និងផលវិជ្ជមាន នៃវិស័យទេសចរណ៍ ទៅក្នុងសេដ្ឋកិច្ចក្នុងភូមិ។ ៤.ចីរភាពសង្គម ៖ តាមរយៈការជំរុញ ,៥.ចីរភាពបរិស្ថាន ,ទី៦.ការអភិវឌ្ឍវិស័យទេសចរណ៍ ,ទី៧.អភិបាលកិច្ចល្អ និងអាទិភាព នៃវិស័យទេសចរណ៍ ,ទី៨.ហេដ្ឋារចនាសម្ព័ន្ធ និងការភ្ជាប់ទំនាក់ទំនង និងទី៩.សុខភាព សុវត្ថិភាព និងសន្តិសុខ ៖ ភូមិមាន ឬនៅជិតប្រព័ន្ធសុខភាព សុវត្ថិភាព និងសន្តិសុខ ដើម្បីការពារប្រជាជននៅក្នុងភូមិ ក៏ដូចជាភ្ញៀវទេសចរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan