Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យការងារ អំពាវនាវពលករ ត្រូវជ្រើសរើសក្រុមហ៊ុនចុះបញ្ជីត្រឹមត្រូវ ចៀសវាងចាញ់បោកមេខ្យល់

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃ​ទី ១៩ មេសា​នេះ បាន​ធ្វើការ​អំពាវនាវ​ដល់​ពលករ ត្រូវ​ជ្រើសរើស​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ និង​ស្របច្បាប់ មុន​ចេញទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដើម្បី​ចៀសវាង​ការ​ចាញ់​បោក​ពី​សំណាក់​មេខ្យល់ បង្ក​ហានិភ័យ និង​ការ​រំលោភ​បំពាន​នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវនាវ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៧៨ នាក់ ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​ទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ហើយ​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​សំបុត្រ​យន្តហោះ​ឱ្យ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់។ ក្រៅពី​នេះ ក៏​មាន​កាលពី​ថ្ងៃ​ទី ១៨ មេសា សមត្ថកិច្ច​បាន​ស្ទាក់​ចាប់​ពលរដ្ឋ​ខ្មែរ​ត្រៀម​ឆ្លងដែន​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ចំនួន ៣០០ នាក់ ក្នុង​នោះ ស្រី ១៥៤ នាក់ កុមារ ២៦ នាក់ ក្នុង​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ ក្រោយពី​ទទួល​បាន​ការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​រួច សមត្ថកិច្ច​បាន​ឱ្យ​ពួកគាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ។

លោក កត្តា អ៊ន បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​មាន​សិទ្ធិ​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ត្រូវ​គោរព​បែបបទ​នីតិវិធី​នាំ ឬ​បញ្ជូន​ពលករ​ត្រឹមត្រូវ​ស្របច្បាប់​គោរព​កិច្ចសន្យាការងារ​សម្រាប់​ពលករ លក្ខខណ្ឌ​ការងារ និង​ច្បាប់​ការងារ និង​ធានា​សុវត្ថិភាព​ដល់​ពលករ​ពេល​ធ្វើ​ដំណើរ និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស។

ជាមួយ​គ្នា​នេះ​ដែរ លោក កត្តា អ៊ន ក៏បាន​អំពាវនាវ​ដល់​ពលករ ត្រូវ​ជ្រើសរើស​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ស្របច្បាប់ ចៀសវាង​ការ​ចាញ់​បោក​មេខ្យល់​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ បង្ក​ហានិភ័យ និង​ការ​រំលោភបំពាន​នានា​កើតឡើង ហើយ​ក្នុង​ករណី​មាន​បញ្ហា​អ្វីមួយ​កើត​ឡើង​សូម​សហការ​ជាមួយ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ក៏ដូចជា​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេលវេលា។

លោក កត្តា អ៊ន បាន​បញ្ជាក់​ថា គិត​ត្រឹម ២០២៣ កម្ពុជា បាន​ផ្តល់​ឱកាស​ការងារ​នៅ​ក្រៅ​ប្រទេស​ជូន​ប្រជាពលរដ្ឋ​ចំនួន ១ ៣៥៦ ៦១៦ នាក់ ស្រី​ចំនួន ៥៥២ ៨៥១ នាក់ ក្នុង​នោះ​រួមមាន ប្រទេស​ថៃ មាន​ចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ មធ្យម​ទទួល​បាន​ប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ។ សាធារណរដ្ឋ​កូរ៉េ មាន​ចំនួន ៥០ ៩៧០ នាក់ ស្រី ១២ ៥៣៨ នាក់ ទទួល​បាន​ប្រាក់ខែ ១ ៥០០ ដុល្លារ ក្នុង ១ ខែ ប្រទេស​ជប៉ុន មាន​ចំនួន ២០ ០៥៦ នាក់ ស្រី ៩ ១៥៥ នាក់ ទទួល​បាន​ប្រាក់ខែ ១ ៤០០ ដុល្លារ ក្នុង ១ ខែ ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន ២២ ២៦២ នាក់ ស្រី ២១ ៣៥៩ នាក់ ទទួល​បាន​ប្រាក់ខែ ៣៤០ ដុល្លារ ក្នុង ១ ខែ ប្រទេស​សិង្ហបុរី មាន​ចំនួន ៨៧១ នាក់ ស្រី ៨៧១ នាក់ ទទួល​បាន​ប្រាក់ខែ ៥០០ ដុល្លារ ក្នុង ១ ខែ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​មាន​ចំនួន ២១៨ នាក់ ស្រី ២១៨ នាក់ ទទួល​បាន​ប្រាក់ខែ ៥៩១ ដុល្លារ ក្នុង ១ ខែ និង​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត​មាន​ចំនួន ៦៤ នាក់ ស្រី ៦៤ នាក់ ទទួល​បាន​ប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ បាន​ផ្ញើ​ប្រាក់​មក​គ្រួសារ​ពី​គ្រប់​ប្រទេស​ជា​មធ្យម​មាន​ប្រមាណ​ជិត ៣ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង ១ ឆ្នាំ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៤៨ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម