កីឡា
Ryan Garcia ខកចិត្តក្រោយឈ្នះ Devin Haney តែមិនទទួលបានខ្សែក្រវាត់ WBC
កីឡាករ Ryan Garcia ធ្វើបានយ៉ាងល្អដោយផ្តល់ឲ្យជើងខ្លាំង Devin Haney ម្ចាស់ខ្សែក្រវាត់ WBC Super Lightweight ស្គាល់រស់ជាតិបរាជ័យលើកដំបូងក្នុងអាជីព ប៉ុន្តែរូបគេបែរជាមិនទទួលបានខ្សែក្រវាត់ទៅវិញ។

ជំនួបដ៏អស្ចារ្យដើមឆ្នាំ២០២៤ ជើងខ្លាំងអាមេរិកទាំង២រូប កីឡាករ Devin Haney ជួបជាមួយកីឡាករ Ryan Garcia ដែលគេហៅថា This One Counts។ វាជាការប្រកួតប្រដាល់សកលអាជីពរវាងម្ចាស់ជើងឯកទម្ងន់ស្រាល WBC Super Lightweight ជួបជាមួយអតីតម្ចាស់ខ្សែក្រវាត់ WBC interim lightweight។ ការប្រកួតនេះចំណាយពេលអស់១២ទឹកក្នុងនោះកីឡាករ Ryan Garcia បានឈ្នះដោយពិន្ទុ ក្រោយវាយកីឡាករ Devin Haney រាប់៣ដងក្នុងទឹកទី៧ ទី១០ និងទី១១។
ការប្រកួតនេះធ្វើឡើងក្នុងទម្ងន់ ៦៣.៥គីឡូក្រាម ប៉ុន្តែកីឡាករ Ryan Garcia លើសទម្ងន់ចំនួន១.៤៥គីឡូក្រាម ដូច្នេះរូបគេមិនមានសិទ្ធិឈ្នះខ្សែក្រវាត់ WBC Super Lightweight។

កីឡាករ Ryan Garcia កំពុងបន្ដកំណត់ត្រាយ៉ាងល្អក្រោយឈ្នះ២៥លើកក្នុងចំណោម២៦ ប្រកួត។ សម្រាប់ការបរាជ័យលើកដំបូងបំផុតគឺចាញ់កីឡាករ Gervonta Tank Davis កាលពី១២ខែមុន។
សម្រាប់កីឡាករ Devin Haney ម្ចាស់ជើងឯកទម្ងន់ស្រាលពិភពលោក WBC Super Lightweight បន្ទាប់ពីយកឈ្នះលើកីឡាករ Regis Prograis កាលពីខែធ្នូ ប៉ុន្តែរូបគេបានភ្លាត់ស្នៀតចាញ់ជាលើកដំបូងក្នុងការប្រកួត៣២លើក ក្រោយចាញ់កីឡាករ Garcia៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Skysports

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ