ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តក្រចេះ៖ មនុស្ស១៦នាក់ធ្លាក់ខ្លួនដោយសារ បរិភោគនំបញ្ចុកមិនមានអនាម័យ
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីព្រឹត្តិការណ៍ពុលចំណីអាហារបានកើតឡើងនៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលបណ្តាលឱ្យមនុស្សចំនួន ១៦នាក់ ស្រី១០នាក់ បានធ្លាក់ខ្លួនឈឺ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសំបូរចំនួន១១នាក់ ស្រី៧នាក់ ដែលមានរោគសញ្ញាឈឺពោះ រាក ក្អួត ឈឺក្បាល នឹងវិលមុខ។


ក្រោយទទួលបានការយកចិត្តទុកដាក់ថែទាំព្យាបាលដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកសំបូរ ស្ថានភាពអ្នកជំងឺបានធូរស្រាលជាបណ្តើៗ។ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានបានចុះអង្កេតស្រាវជ្រាវ និងអន្តរាគមន៍។ ដោយផ្អែកលើព័ត៌មាន និងភស្តុតាង លក្ខណៈអេពីដេមីសាស្ត្របានសន្និដ្ឋានជាបឋមថា ព្រឹត្តិការណ៍ដែលបណ្តាលឱ្យប្រជាពលរដ្ឋធ្លាក់ខ្លួនឈឺនេះ គឺបណ្តាលមកពីការបរិភោគនំបញ្ចុកលក់នៅក្នុងភូមិ ដែលនំបញ្ចុកទាំងនោះមានការផលិត ការរក្សាទុក និងការវេចខ្ចប់ មិនមានអនាម័យល្អ៕
សេចក្តីប្រកាសព័ត៌មាន៖


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?