Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​បំពេញ​តួនាទី​-​ភារកិច្ច បាន​​យ៉ាង​ល្អ​ប្រសើរ​ ដើម្បី​ថែរក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ

បានផុស

នៅ

​គ​ណៈ​បញ្ជា​ការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ខិតខំ​ប្រឹងប្រែង បំពេញ​តួនាទី​-​ភារកិច្ច​ដើម្បី​កែលម្អ​យន្ត​ការ​ផ្តល់សេវា​សាធារណៈ សេវា​សន្តិសុខ ជាតិ ដើម្បី​រួមចំណែក​ថែរក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម និង​សណ្តាប់​ធ្នាប់​សាធារណៈ ប្រកបដោយ​ស្មារតី​ម្ចាស់ការ ជាមួយនឹង​ការចាត់តាំង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​“​ភូមិឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” បាន​យ៉ាង​ល្អប្រសើរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​លើកឡើង​របស់​លោក ហ៊ុន សុរិទ្ធី អភិបាលរង​រាជធានី​ភ្នំពេញ​ខណៈ​លោក​អញ្ជើញ​ជា​តំណាង​លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា រដ្ឋមន្ត្រី​ស្តីទី ក្រសួងមហាផ្ទៃ ក្នុង​កិច្ចប្រជុំ ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្តាប់ ធ្លាប់​សា​ធារ​ណៈ និង​សុវត្ថិភាព​សង្គម ២០២៤-២០២៨ របស់​ក្រសួងមហាផ្ទៃ នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២៤ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក ហ៊ុន សុរិទ្ធី បាន​មានប្រសាសន៍​លើកឡើង​ថា សម្តេច​មហា​បវរ ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​យកចិត្តទុកដាក់​ជាខ្លាំង​លើ​វិស័យ​សន្តិសុខ ជាតិ សណ្តាប់ធ្នាប់​សា​ធារ​ណៈ និង​សុវត្ថិភាព​សង្គម ដែល​ជា​វិស័យ​អាទិភាព​មួយ​ដ៏​សំខាន់ គឺជា​ឆ្អឹងខ្នង​សម្រាប់​ទ្រទ្រង់​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ជា​កោណ ដំណាក់កាល​ទី​១​។

លោក​បន្ត​ថា គ​ណៈ​បញ្ជា​ការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ខិតខំ​ប្រឹងប្រែង បំពេញ​តួនាទី​-​ភារកិច្ច​ដើម្បី​កែលម្អ​យន្ត​ការ​ផ្តល់សេវា​សា​ធា​រណៈ ជាពិសេស​សេវា​រដ្ឋបាល សេវា​សន្តិសុខ ជាតិ ដើម្បី​រួមចំណែក​ថែរក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ ប្រកបដោយ​ស្មារតី​ម្ចាស់ការ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ សមធម៌​សង្គម​បរិ​យាប​ន្ន ជាមួយនឹង​ការចាត់តាំង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​“​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” យ៉ាង​ល្អ ប្រសើរ ធានា​ប្រក្រតីភាព​នៃ​ជីវភាព​សង្គម​លើ​គ្រប់​វិស័យ រក្សាបាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ព​ន្លឿ​ន​ការ​អភិវឌ្ឍ និង​បង្កើន​ទំនុក ចិត្ត​ជូន​ដល់​វិនិយោគិន ធុរជន ពាណិជ្ជករ ភ្ញៀវ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាព​សុខដុមរមនា។

ជាក់​ស្តែង​ក្នុងអំឡុងពេល​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា អាណត្តិ​ទី​៥ ក៏ដូចជា ព្រឹត្តិការណ៍​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ​កាលពី​ថ្ងៃទី​១៣-១៦ មេសា ២០២៤ កន្លង​ទៅ​នេះ​មាន​ភ្ញៀវទេសចរ​ណ៍​ចូលរួម​លេង​កម្សាន្ត​សប្បាយ​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​នេះ មាន​ភ្ញៀវ​ជាតិ​ប្រហាក់ប្រហែល ១.៣០២.៦៦៦​នាក់ និង ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រហាក់ប្រហែល ១៨.៤៥៤​នាក់ ដែល​ញាំ​ង​ឲ្យ​បរិយាកាស​ក្នុង​ព្រឹត្តិការ​ណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី ប្រកបដោយ បរិយាកាស​សប្បាយរីករាយ អធិកអធម និង​ពោរពេញ​ដោយ​ក្តី​មោទនភាព​បំផុត​។

លោក​បន្ត​ទៀត​ថា ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ២០២៤-២០២៨ របស់​ក្រសួងមហាផ្ទៃ​ដែល​ផ្សព្វផ្សាយ​នាពេលនេះ គឺជា​យន្តការ​ទិសដៅ​ថ្មី​បន្ថែម​ទៀត ដែលជា​ផែនទី​បង្ហាញផ្លូវ​ច្បាស់លាស់​មួយទៀត សម្រាប់​ការដឹកនាំ ការ គ្រប់គ្រង និង​ការអនុវត្ត​កិច្ចការ​ជា​អាទិភាព សំដៅ​ពង្រឹង​ការអនុវត្ត​មុខងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ការធ្វើឱ្យ មាន​សង្គតិភាព រវាង​យន្តការ​គាំទ្រ​ដោយ​ក្រសួង​-​ស្ថាប័ន​ថ្នាក់ជាតិ និង​ការអនុវត្ត​តួនាទី ភារកិច្ច​នៅ​ថ្នាក់មូលដ្ឋាន ឱ្យ​កាន់​តែមាន ប្រសិទ្ធភាព និង​ប្រសិទ្ធិ​ផល​ខ្ពស់​។

លោក​សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​បាន​ជាក់​ចេញ យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ សម្រាប់​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដោយ​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន​៥ ពី​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ដើម្បី​បន្ត​កសាង មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត ខ្ពស់ និង​ឆ្នាំ​២០៥០​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។​

លោក​បន្តថា ដើម្បី​ធានា​ដល់​ការបំពេញ​តួនាទី​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​ប្រកប ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្រសួងមហាផ្ទៃ​បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី “​ការលើក កម្ពស់​ការគ្រប់គ្រងរ​ដ្ឋ​បាល​ដែនដី សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ធ្វើជា​ផែនទី​បង្ហាញផ្លូវ​ច្បាស់លាស់​មួយ​សម្រាប់​អនុវត្ត​ពី​ឆ្នាំ​២០២៤​ដល់​ឆ្នាំ​២០២៨ សំដៅ​ចូលរួម ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​ឱ្យសម្រេចបាន​គោលដៅ គោលបំណង និង​ចក្ខុវិស័យ​ដែល​បានកំណត់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ៩ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៥ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម